ឥណ្ឌូនេស៊ី​និយាយ​ថា​ ប្រសិទ្ធភាព​វ៉ាក់សាំង​ Sinovac ​ធ្លាក់​ចុះ​

2021/08/14 06:17:51 pm        835

​ឥណ្ឌូនេស៊ី​៖ ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ថា ​ប្រទេស​នេះ​បាន​រក​ឃើញ​ថា វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ ​Sinovac មាន​ប្រសិទ្ធភាព​តិច​ក្នុង​ការ​ការពារ ការ​ស្លាប់ និង​ជំងឺ​ធ្ងន់ធ្ងរ​ចាប់​តាំង​ពីខែ​មេសា​ដល់​ខែ​មិថុនា​បើ​ប្រៀបធៀប​ទៅ​នឹង​ ៣​ខែ​មុន​។

លោកស្រី Siti Nadia Tarmizi អ្នកនាំពាក្យ​ក្រុមការងារ​ពិសេស​ប្រឆាំង​វីរុស Covid-19 របស់​រដ្ឋាភិបាល​និយាយ​ថា ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​បាន​ការ​ពារ​ការ​ស្លាប់ ​៧៩% និង​ការ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​បាន​ ៥៣% ក្នុងអំឡុងពេល​ ៣​ខែបើ​ប្រៀបធៀប​ទៅ​នឹង ​៣​ខែ​មុន​ដល់ ​៩៥%​ និង ​៧៤% ចាប់ពី​ខែ​មករា​ដល់​ខែ​មីនា​។ ​លោកស្រី​មិនបាន​ផ្តល់​ហេតុផល​ ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ប្រសិទ្ធភាព​វ៉ាក់សាំង​នោះ​ទេ​។ ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៤ ​នៅ​លើ​ពិភពលោក​មួយ​នេះកំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​វីរុស​ ដែល​បណ្ដាល​មក​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី Delta ដែល​ចម្លង​ខ្ពស់ បាន​នាំ​ឱ្យ​ប្រទេស​នេះ​ឈាន​ដល់​ចំនួន​អ្នក​ស្លាប់​ខ្ពស់​ប្រចាំថ្ងៃ ដោយសារ​វីរុស Covid-19 នៅ​លើ​ពិភពលោក​។

ចាប់​តាំង​ពី​ជំងឺឆ្លង​បាន​ចាប់ផ្ដើម ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កត់ត្រា​ការ​ឆ្លង​វីរុស​ចំនួន​ជាង ​៣.៨​លាន​នាក់​ និង ​១១៥.០៩៦​នាក់បាន​ស្លាប់​។ ប្រទេស​ដែល​មាន​ប្រជាជន ២៦០​លាន​នាក់​មួយ​នេះ​បានពឹងផ្អែក​យ៉ាង​ខ្លាំង ​លើ​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន​ដែល​ស្មើនឹង​មួយ​ភាគ​បី​ នៃ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​សរុបដែល​រំពឹង​ទុក​រហូត​ដល់​ខែ​ធ្នូ​។ ទីក្រុង​ហ្សា​កាតា​បាន​បើក​ឡើងវិញ​ ផ្សារ​ទំនើប​លក់រាយរបស់​ខ្លួន​នៅ​សប្ដាហ៍ នេះ ប៉ុន្តែ​សម្រាប់​តែ​ក្រុម​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​រួច​ប៉ុណ្ណោះ ខណៈ​ផ្សារ​ទំនើប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ ដោយមាន​សមត្ថភាព​ត្រឹមតែ ២៥% ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​បន្ត​ដំណើរ​ការ​៕

​អត្ថបទ​៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm