សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិ ដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ហើយនឹងនាំឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយនិរន្តភាព និងចីរភាព ហើយមួយវិញទៀតធនធានមនុស្សនេះក៏ធ្វើឲ្យប្រទេសមានឯករាជ្យភាពដោយខ្លួនឯង ផងដែរ។

ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង ៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដូច្នេះហើយបានរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះការលើកកម្ពស់នូវវិស័យអប់រំ និងធនធានមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាឱកាសមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃនោះ។
នោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្នសម្ភារៈ និងឧបករណ៍ជាពិសេស កុំព្យូទ័រទំនើប និងឆ្លាតយ៉ាងណាក៏ដោយក៏មិនអាចអភិវឌ្ឍន៍ ខ្លួនឯងបានដែរ ប៉ុន្តែមនុស្សអាចអភិវឌ្ឍន៍ដោយខ្លួនឯងបានឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាប្រចាំ ខណៈមនុស្សទទួលបានការអប់រំ និងមានធន ធានមនុស្សច្រើននោះ៕អត្ថបទបាន ចក់