កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាសហការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពើជួញដូរ និងពង្រឹងការងារ សន្តិសុខ

2024/06/13 07:47:40 pm        144

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអន្តោប្រវេសន៍សញ្ជាតិ និងកិច្ចការ​ពហុវប្បធម៌​អូស្ត្រាលី ​បានប្ដេជ្ញាសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបអំពើជួញដូរ សហការ​ពង្រឹងការងារសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចែករំលែកជូនភាគីអូស្ត្រាលី នូវព័ត៌មានសំខាន់ៗមួយចំនួន ពាក់ព័ន្ធ​នឹង​កិច្ច​ការ​អន្តោប្រ​វេសន៍នៅកម្ពុជា រួមទាំងការងារកំណែច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បី​ឆ្លើយ​តប​បរិបទថ្មីនៅកម្ពុជា និងក៏ដើម្បីផ្ដល់ភាពងាយស្រួលកំណត់បែបបទ និងលក្ខខណ្ឌ​ច្បាស់​លាស់​ លើការងារអន្តោប្រសន៍ខណៈភាគីអូស្ត្រាលី មានបទពិសោធន៍​ស៊ីជម្រៅជា​ង​កម្ពុជា​លើ​ការងារនេះ ។

ចំពោះការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញឆន្ទៈ និង​គោល​នយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសឆបោក និង​សកម្មភាពអនឡាញខុសច្បាប់ ដែលមកដល់ពេលនេះក្រសួងមហាផ្ទៃ ក្នុងនាម​ជា​​សេនាធិការ​រាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ហើយ​ស្នើ​ភាគី​អូស្រ្ដាលី ជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជា បន្ថែមលើការងារមួយចំនួន ។

ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ បាន​បង្ហាញ​ការជឿជាក់ ដំណើរទស្សនកិច្ច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមានសារសំខាន់ និងប្រាកដជាទទួលបានលទ្ធផលផ្លែផ្កា ជាពិសេស​ការ​ផ្លាស់ប្តូរ​យោបល់ និងបទពិសោធជាមួយអង្គភាពជំនាញ លើកិច្ចការអន្តោប្រវេសន៍ កិច្ចការ​បទ​ល្មើស​បច្ចេកវិទ្យា និងការងារនគរបាល ។

ជាមួយនេះ ឯកឧត្តម បានទទួលស្គាល់អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជា និងយល់ស្រប​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំ​ងបទល្មើសអន្តោប្រវេសន៍ បទល្មើសនានា រួមទាំងបទល្មើសបច្ចេកវិទ្យា ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ហើយទទួល​យក​សំណូមពរ​ពី​ភាគី​កម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំង​ពិនិត្យ​លទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការ លើការងារស្ថិត​ក្នុង​វិស័យ​ក្រសួង​ទាំងពីរ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

ជាការកត់សម្គាល់ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ អូស្ត្រាលី បាន​បញ្ជាក់ពីការត្រៀមមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ក្នុង​ពេល​វេលា​សមស្រប តបតាមការអញ្ជើញរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងបានជូនពរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និងគណៈប្រតិភូ ទទួលជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ ដោយ​ឯកឧត្តម​ផ្ទាល់​មាន​ជំនឿ​ថា គណៈប្រតិភូនឹងជួបពិភាក្សាផ្លាស់ប្តូរ និងដកស្រង់​បទ​ពិសោធន៍​ល្អៗជាមួយ​ស្ថាប័ន​ជំនាញ​អូស្រ្តាលី នៅថ្ងៃបន្តបន្ទាប់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm