អ្នកស្វែងរកការងារធ្វើមានចំណេះ ជំនាញ ភាគរយជាប់ក្នុងការជ្រើសរើសមានអាទិភាពខ្ពស់

2024/06/13 08:41:14 pm        220

ដើម្បីឆ្លើយតបក្នុងការទទួលពាក្យ និងសម្ភាសន៍ការងារដល់អ្នកកំពុងស្វែងរកការងារធ្វើ តំណាង​ក្រុមហ៊ុន​នានា បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួន ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀម​ខ្លួន​ជា​មុន​ដើម្បី​ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន ខណៈក្រុមហ៊ុនធំៗ​ចំនួន១២​បាន​ផ្តល់​ឱកាស​ការងារ​ចំនួន​ជិត ៧០០កន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារនៅថ្ងៃទី១៣ ខែ​មិថុនា​នេះ។

លោក ប្រាក់ សុភៈ មន្រ្តីជ្រើសរើសបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក ក្នុង​កិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានលើកឡើងថា ឆ្លង​កាត់​តាម​បទពិសោធន៍កន្លងមក គន្លឹះមួយចំនួន​ដែល​អ្នកស្វែង​រក​ការងារ​ធ្វើ​គួរតែយល់​ដឹង​និង​ត្រៀម​ជាមុន គឺការស្គាល់ខ្លួនឯងដែលជារឿងសំខាន់បំផុត ជាពិសេសក្រៅពីចំណេះដឹង ត្រូវ​មាន​ជា​ចាំបាច់​ដើម្បីមានអាទិភាពខ្ពស់ គឺជំនាញក្នុងជីវិត មុននឹងសម្រេច​ដាក់​ពាក្យ​ដើម្បី​សម្ភាសន៍​ការងារ​ជាមួយ​ក្រុមហ៊ុនដែលខ្លួនពេញចិត្ត។

កញ្ញា នី សុខហ័ង ប្រធានអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រង ដាយ អ៊ិ ឈិ និងលោក ស្តុក ថាវ៉ាត់ មន្រ្តីផ្នែកធនធានមនុស្សនៃសហគ្រាស ហ្គូដហៀល កម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ក្រៅ​ពីការត្រៀមខាងលើនេះ អ្នកស្វែងរកការងារក៏ត្រូវពង្រឹងផ្នែកភាសា និងជំនាញកុំព្យូរទ័រដែរ ព្រោះ​បច្ចុប្បន្ន និងទៅមុខគឺសម័យឌីជីថល ដែលទាមទារឲ្យមានការយល់ដឹង និ​ង​ប្រើ​ប្រាស់​ច្រើន​។ បន្ថែមពីនេះ ក៏គួរមានបញ្ជីរសំណួរជាមុន និងត្រង់ត្រាប់ស្តាប់ចម្លើយក្នុងពេលសម្ភាសន៍ សួរ​សំណួរ​ដែល​ត្រូវតាមដាន ព្រោះទាំងអស់នោះ ជាការឆ្លុះបញ្ចាំងពីយើង។

សូមជម្រាបជុនថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ​ទីភ្នាក់​ជាតិ និងមុខរបរការងារ (NEA) បានរៀបចំវេទិកាការងារ ដោយមាន​ក្រុមហ៊ុន​ធំៗ​ចំនួន​១២​ ចូលរួមបង្ហាញជូននូវឱកាសការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនជិត ៧០០កន្លែង។ វេទិកាការងារនេះ គឺជាផ្នែក​មួយ​នៃ​យន្តការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ឱកាស​ដល់​សាធារណៈ​ជន​ទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នក​ចង់​ផ្លាស់​ប្តូរ​ការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង។

ដោយ​ឡែក សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប និង​រៀបចំ​ខ្លួន​ឲ្យ​បានសមរម្យទៅតាមមុខតំណែងដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និង​សម្ភាស​ផ្ទាល់​ជាមួយ​ក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅបរិវេណក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm