សន្និសីទស្តីពី«នវានុវត្តន៍ នៃការវះកាត់ដាំបង្គោលធ្មេញ និងការវះកាត់ស្តារនីតិសម្បទាមុខមាត់ និងឆ្អឹងថ្គាម»

2024/06/13 08:47:59 pm        342

ភ្នំពេញ ៖ សន្និសីទរួមគ្នា ស្តីពី«នវានុវត្តន៍ នៃការវះកាត់ដាំបង្គោលធ្មេញ និងការវះកាត់ស្តារនីតិសម្បទាមុខមាត់ និងឆ្អឹងថ្គាម» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដល់ទន្តពេទ្យជាតិ, រៀបចំដោយសមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា និងសមាគមដាំបង្គោលធ្មេញ ក្នុងឆ្អឹងកម្ពុជា។

​ទន្តបណ្ឌិតឯកទេស ហេង ពិសិដ្ឋ ប្រធានសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា បានឲ្យដឹងថា សមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ និងក្លាយជាអង្គភាពផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ពីគណៈទន្តពេទ្យកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បន្តមកសមាគមបានធ្វើសកម្មភាពជាច្រើន ក្រៅពីនោះសមាគមក៏បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើនផងដែរ។ ជាពិសេសតាមរយៈសន្និសីទនាថ្ងៃនេះ និងក្លាយជាឱកាសដ៏ល្អមួយ ដើម្បីពិភាក្សាអំពីចំណេះដឹងថ្មីៗ ភាពជឿនលឿននៃការវៈកាត់ និងបច្ចេកទេសទំនើបបំផុត ក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង រោគសាស្រ្តក្នុងមាត់ ការវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម។ ដែលក្នុងសន្និសីទនេះ យើងបានដាក់បញ្ចូលគ្នានូវប្រធានបទជាច្រើន ដែលប្រមូលផ្តុំដោយវាគ្មិនកិតិ្តយសល្បីៗជាច្រើន មកពីជុំវិញពិភពលោក។ ចំណែកសមាគមដាំបង្គោលធ្មេញ ក្នុងឆ្អឹងកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយក្រុមទន្តបណ្ឌិតកម្ពុជា ដើម្បីជួយទន្តបណ្ឌិតរបស់យើង បង្កើនចំណេះដឹងផ្នែកដាំបង្គោលធ្មេញ ធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីឱ្យពួកគេអាចផ្តល់នូវការព្យាបាលប្រកបដោយសុវត្ថិភាព ភាពជឿជាក់ និងគុណភាពខ្ពស់ដល់អ្នកជំងឺរបស់យើង។

លោកសាស្រ្តាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានលើកឡើងថា គណៈទន្តពេទ្យកម្ពុជា ទទួលខុសត្រូវក្នុងការអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ហើយបានចងក្រងនិងផ្សព្វផ្សាយនូវឯកសារគតិយុត្តិជាច្រើន មានជាអាទិ៍៖ ក្របសីលធម៌ ក្របខណ្ឌ និងបែបបទនៃការស្នើសុំចុះបញ្ជីការ និងអាជ្ញាបណ្ណវិជ្ជាជីវៈទន្តសាស្រ្ត និយាមអប្បបរមា នៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត គោលការណ៍ណែនាំស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែនកំណត់វិជ្ជាជីវៈ បទដ្ឋាន និងនិយាមវិជ្ជាជីវៈនៃការប្រតិបតិ្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្ត នៅព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះដែរឯកឧត្តម ឡឹម តារា រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ ដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោលដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពី៖ ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សំដៅពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌។ ក្នុងនោះផងដែរ គោលដៅជាយុទ្ធសាស្ត្រ គឺការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រម សីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ទាំងនេះកំពុងតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល។ ជាពិសេសលើវិស័យទន្តសាស្ត្រ ដែលមានសារៈសំខាន់ក្នុងការជួយសម្រាល និងដោះស្រាយបញ្ហាទាំងឡាយទាក់ទងនិងសុខភាពមាត់ធ្មេញ ការទំពារអាហារ និងសម្រស់ផ្ទៃមុខរបស់មនុស្សគ្រប់រូបមិនអាចខ្វះបាន។ បន្ថែមពីលើនេះទៀតនោះ ធ្វើយ៉ាងណាឱ្យវិស័យទន្តសាស្ត្រនិយាយជារួម ជំនាញវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម និយាយដោយឡែក អាចផ្តល់សេវាបានដល់គ្រប់មូលដ្ឋានសុខាភិបាល៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm