អ្នកជំនាញទន្លេ៖ ព្រែកជីកហ្វូណនមិនបង្កការខូចខាតដល់ធនធានធម្មជាតិនោះទេ

2024/06/13 08:54:11 pm        222

អ្នកជំនាញទន្លេ និងសមុទ្រ លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោមិនបាន​បង្ក​ការ​ខូចខាតដល់​ធនធានធម្មជាតិនោះទេ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក នូ សុវណ្ណ នាយក​ប្រតិបត្តិ​អង្គការ​សំអាត​ទន្លេ- សមុទ្រ បានឱ្យដឹងថា ក្នុងនាមអង្គការសំអាតទន្លេ-សមុទ្រ បានបង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដោយសារគម្រោង​នេះ​បាន​បង្កើត​សក្តានុពល​ជា​ច្រើន សម្រាប់កសាងសេដ្ឋកិច្ចជាតិ ជាពិសេសពង្រីកការដឹកជញ្ជូន ទាំងវិស័យ​កសិកម្ម​ និងទេសចរណ៍ពីកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

ក្នុងនាមអង្គការជំនាញទន្លេ លោក នូ សុវណ្ណ បញ្ជាក់ថា តាមរយៈ​ការ​សិក្សា​លើ​គម្រោង​ព្រែកជីក​ហ្វូណនតេជោ​មិនមានផលប៉ះពាល់ដល់បរិស្ថាន ហើយរុក្ខជាតិ និងមច្ឆាទាំងក្នុងទន្លេ និង​សមុទ្រ​នៅ​តែ​បន្តរស់ទៅតាមលក្ខណៈធម្មជាតិរបស់ខ្លួនដដែល។

ជាមួយគ្នា ពាក់ព័ន្ធនឹងមតិលើកឡើងពីផលប៉ះពាល់រវាងទន្លេ និងសមុទ្រ លោក នូ សុវណ្ណ អះ​អាងថា ចំពោះនីវ៉ូទឹកសមុទ្រ និងទន្លេមិនមានផលប៉ះពាល់អ្វីនោះទេ ដោយ​សារ​ពី​ដើម​មក​ទន្លេ​មេគង្គ និងទន្លេបាសាក់បានតភ្ជាប់ទៅសមុទ្រតាំងយូរអង្វែង។

បន្ថែមលើនេះ លោក នូ សុវណ្ណ លើកជាសំណូមពរដល់ប្រទេសជិតខាង សូមកុំមាន​ការ​ព្រួយ​បារម្មណ៍​លើ​បញ្ហាបរិស្ថានចេញពីទន្លេកម្ពុជា ដោយសារអង្គការសំអាតទន្លេ និងសមុទ្រកម្ពុជា នឹង​ចូលរួមក្នុងការសំអាតជាមួយនឹងគម្រោងព្រែកជីកហ្វូណនតេជោដោយមិនឱ្យមានផលប៉ះពាល់បរិស្ថាន​ណាមួយនោះទេ។

សូមជម្រាបថា ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបន្តគាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​គម្រោង​ព្រែក​ជីកហ្វូ​ណន​តេជោនេះ ដើម្បីឱ្យគម្រោងនេះក្លាយផ្លូវនាវាចររបស់កម្ពុជា ដោយតភ្ជាប់ផ្លូវ​ទឹក​រវាង​ទន្លេ​ទៅ​កាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង​១៨០​គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារ និង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី៥ ខែសីហាខាងមុខនេះ៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm