រដ្ឋបាល​ខេត្ត​បាត់ដំបង​ កំពុង​តាមដាន​ និងស្រាវជ្រាវ​ករណី​សារធាតុ​ពណ៌បៃតងអណ្ដែត​លើផ្ទៃទឹកស្ទឹងសង្កែ

2024/06/13 09:01:10 pm        210

​ឯកឧត្ដម​ សុខ​ លូ​ អភិបាល​ខេត្ត​បាត់ដំបង​ ចាត់តាំងក្រុមការងារ​រដ្ឋបាល​ខេត្ត​ ដឹកនាំ​ដោយ​លោក​ សឿម​ ប៊ុនរិទ្ធិ ​អភិបាល​រង​ខេត្ត​សហការជាមួយមន្ទីរជំនាញនិង​អាជ្ញាធរមូលដ្ឋានបន្ត​ចុះ​ស្រាវជ្រាវ​ករណី​​សារធាតុ​ពណ៌បៃតងអណ្ដែតលើផ្ទៃទឹកស្ទឹងសង្កែ។

ការចុះ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​នេះ​ ធ្វើឡើង​​ក្រោយមានប្រជានេសាទ បានប្រទះឃើញ​សារធាតុ​ពណ៌​បៃតង ស្រដៀងទៅនឹងស្លែ អណ្ដែតលើផ្ទៃទឹកស្ទឹងសង្កែ នៅផ្នែកខាង​ក្រោម​ទំនប់​ពហុ​បំណង​សេកសក ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម នៅថ្ងៃទី១២​ខែមិថុនា​ ឆ្នាំ២០២៤​ ឯកឧត្ដម​ សុខ​ លូ​ អភិបាល​​​ខេត្ត​ បាន​បញ្ជាឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថាន សហកាជាមួយអាជ្ញាធរមូលដ្ឋាន បាន​ចុះ​ដល់​ទីតាំងផ្ទាល់ និងសាកសួរប្រជាពលរដ្ឋនេសាទនៅទីនោះ ក៏ដូចជាពិនិត្យខ្សែទឹក ផ្នែក​ខាង​លើ និង​ខាងក្រោម។ ជា​លទ្ធផល​ ពុំទាន់ឃើញមានត្រីឬសត្វមានជីវិត ពុល និងស្លាប់ ដោយសារ​ធាតុ​ពណ៌​បៃតង ស្រដៀងស្លែនៅឡើយទេ។ ក្រុមកាងារបានដួសយកសំណាកទឹកនោះផ្ញើទៅពិនិត្យនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បី​ស្វែង​រក​សារធាតុពិតប្រាកដ ថាវាប៉ះពាល់សុខភាពឬអត់ ។

ចំណែកនៅថ្ងៃទី​១៣​ខែ​មិថុនា​ ឆ្នាំ​២០២៤​នេះ​ក្រុមការងារ​បានបន្តចុះត្រួតពិនិត្យ​នៅ​រោងចក្រ Phoenix Industrial CO.,LTD. ដែលជា​រោងចក្រធ្លាប់បាន​បង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែ។

ជាលទ្ធផល​ក្រុមការងារ​ពុំមានរកឃើញការ​បង្ហូរ​ទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែនោះ​ទេ​ ប៉ុន្តែ​ជា​វិធាន​ការ​បង្ការទុកជាមុន​ក្រុមការងារ​បាន​ណែនាំ​ឱ្យរោងចក្ររៀបចំឃ្លាំង​ ឬទីតាំង​សម​ស្រប​សម្រាប់​ស្តុក​សំណល់​ភក់​ចេញពីអាងចម្រោះ​ឱ្យបាន​ត្រឹមត្រូវចៀសបង្ហូរផ្ទាល់ចូលក្នុងស្ទឹងសង្កែ។

ទាក់ទិនករណីខាងលើនេះ​ក្រុមការងារ​បានដាក់កម្លាំង តាមដានជាប់ជាប្រចាំ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm