ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ( Volodymyr Zelensky) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) កំពុងតានតឹងក្នុងការរក្សាទុកសាកសព នៅលើសមរភូមិ ស្របពេលមានសម្ពាធនយោបាយ នៅក្នុងប្រទេសជុំវិញការកេណ្ឌទ័ព។

អស់រយៈពេលជាងពីរឆ្នាំ នៅក្នុងសង្រ្គាម និងជាមួយនឹងការស្លាប់បាត់បង់ជីវិតយោធារាប់ម៉ឺននាក់ទាំងសងខាង ស្ថានភាពនៅផ្នែកខាងមុខ នៅតែរង្គោះរង្គើ ដោយប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន នៅតែស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី និងមិនមានការទម្លាយភាពទាល់ច្រកអ្វីទាល់តែសោះ។

បច្ចប្បន្ន មេដឹកនាំទាំងពីរ ត្រូវតែប្រឈមមុខនឹងការទាមទារក្នុងស្រុកជាពិសេសនៃប្រទេសរបស់ពួកគេដើម្បីធ្វើយ៉ាងណាឲ្យកងកម្លាំងរបស់ពួកបន្តប្រយុទ្ធ ក្នុងគោលបំណងទទួលបានជ័យជម្នះ ក្នុងសង្គ្រាមនេះរៀងៗខ្លួន។
លោក ហ្ស៊េឡិនស្គី កំពុងប្រឹងប្រែងដោះស្រាយការប្រឆាំងយ៉ាងខ្លាំងចំពោះការបន្ថយអាយុកេណ្ឌសម្រាប់ការចូលបម្រើកងទ័ព។ ចំណែកលោក ពូទីន ទោះបីធ្វើការជាមួយប្រជាជនច្រើនក៏ដោយ ក៏កំពុងសម្លឹងរកការបន្ធូរបន្ថយការប៉ះពាល់ផ្នែកនយោបាយ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងជ្រើសរើសទាហានលើទីក្រុងតូចៗ និងជនបទច្រើនជាងនៅតាមទីក្រុងធំៗ។
លោក Michael O'Hanlon មន្ត្រីជាន់ខ្ពស់របស់ស្ថាប័ន Brookings បាននិយាយថា៖«ប្រសិនបើអ៊ុយ ក្រែនពិតជាចង់មានសមត្ថភាពក្នុងការវាយលុក ពួកគេប្រហែលជាត្រូវបន្ថយអាយុកេណ្ឌមកត្រឹម ១៨ឆ្នាំ ហើយពួកគេច្បាស់ជាមិនចង់ធ្វើដូច្នេះទេ»។