អ្នកស្រុកហ្កាហ្សាបារម្ភពីការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះសេចក្ដីសម្រេចបទឈប់បាញ់ចុងក្រោយរបស់ UN

2024/06/13 09:43:02 pm        80

ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីបដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការមិនអនុលោមតាមច្បាប់របស់អ៊ីស្រាអែល ចំពោះសេចក្ដីសម្រេចចុងក្រោយរបស់អង្គការសហប្រជាជាតិ (UN) ដែលអំពាវនាវឲ្យមានបទឈប់បាញ់ នៅក្នុងដែនដីនេះ ដោយលើកឡើងពីការរំលោភបំពានកន្លងមករបស់អ៊ីស្រាអែល ចំពោះសេចក្ដីសម្រេចដែលពាក់ព័ន្ធ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (ទី១០ ខែមិថុនា) បានអនុម័តសេចក្ដីសម្រេច ដែលមានគោលបំណងឲ្យបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយមួយជា ៣ដំណាក់កាល ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា។ ដោយទទួលបានការអនុម័តជាមួយនឹងសំឡេងគាំទ្រភាគច្រើន ១៤សំឡេង ហើយរុស្ស៊ីបោះឆ្នោតអនុបវាទ សេចក្ដីសម្រេច 2735 ក៏ជំរុញឲ្យភាគីជម្លោះទាំង២ អនុវត្តទាំងស្រុងនូវសំណើនេះ «ដោយគ្មានការពន្យាពេល និងដោយគ្មានលក្ខខណ្ឌ»។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Sami Abu Zuhri កាលពីថ្ងៃអង្គារ (ទី១១ ខែមិថុនា) បាននិយាយថា ក្រុមហាម៉ាសបានទទួលយកសេចក្ដីសម្រេចនេះ ហើយបានត្រៀមរួចជាស្រេច ដើម្បីចរចាជុំវិញសេចក្ដិលម្អិតផ្សេងទៀត ខណៈដែលសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់អ៊ីស្រាអែល ក្នុងការអនុវត្តសេចក្ដីសម្រេចនេះ។

ប្រជាជននៅតំបន់ហ្កាហ្សា ក៏បានសម្តែងការគាំទ្ររបស់ពួកគេ ចំពោះសេចក្ដីសម្រេចបទឈប់បាញ់នេះ ប៉ុន្តែព្រួយបារម្ភថា អ៊ីស្រាអែលនឹងមិនអើពើចំពោះសេចក្ដីសម្រេចនេះទេ ដោយលើកឡើងពីការបំពានច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាពេលកន្លងមក។

ជនភៀសខ្លួនម្នាក់នៅតំបន់ហ្កាហ្សា ឈ្មោះ Youssef Al-Akkad បាននិយាយថា៖ «យើងគាំទ្រសេចក្ដីសម្រេចនេះ ដែលរួមបញ្ចូលដំណើរការបទឈប់បាញ់។ ប៉ុន្តែវាត្រូវតែជាបទឈប់បាញ់ទាំងស្រុង ដើម្បីកុំឲ្យអ៊ីស្រាអែលធ្វើសង្រ្គាមលើយើងម្តងទៀត ហើយបន្តការសម្លាប់ប្រជាជនប៉ាឡេស្ទីនដែលនៅសល់ បន្ទាប់ពីការដោះដូរចំណាប់ថ្នូរហើយ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm