ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចុះត្រួតពិនិត្យស្ថានភាពពលករខ្មែរ ដែលកំពុង ត្រួតពិនិត្យសុខភាពនៅច្រកអូរបីជាន់ មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាលបាល

2021/08/15 02:31:53 pm        244

បន្ទាយមានជ័យ៖​ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ តាមច្រកតំបន់អូរបីជាន់ មណ្ឌលសំចតត្រួតពិនិត្យសុខភាពពលករខ្មែរ មុននឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាលបាល ក្រោយពីរាជរដ្ឋាភិបាល សម្រេចអោយបើកព្រំដែនឡើងវិញ បន្ទាប់ពីបិទខ្ទប់ព្រំដែនរយៈពេល១៤ថ្ងៃ។

គួរកត់សំគាល់ថា បន្ទាប់ពីបើកឡើងវិញ ប្រជាពលករបន្តត្រឡប់មកជាបន្តបន្ទាប់ ជាក់ស្តែងចាប់ពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មកដល់ព្រឹកនេះ មានពលករខ្មែរមកពីប្រទេសថៃ តាមចក្រអូរបីជាន់ សរុបជាង៩០០នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១៥៩នាក់។

ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា បន្ទាប់ពីបើកព្រំដែនឡើងវិញ ពលករខ្មែរមួយចំនួន បានវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទាំង៣ក្នុងខេត្តបន្ទាយមានជ័យ ដែលបានកំណត់ និងមួយចំនួនចាញ់បោកមេខ្យល់ បន្តលួចឆ្លងចូលតាមតំបន់ដែលហាមឃាត់ ប៉ុន្តែត្រូវបានកងកម្លាំងចម្រុះចាប់ឃាត់បានជាបន្តបន្ទាប់ បញ្ជូនទៅត្រួតពិនិត្យសុខភាព និងអនុវត្តតាមវិធានការសុខាភិបាល។

ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពនៅច្រកអូរបីជាន់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំងជួរមុខរបស់ ទិសទី១ បន្ទាយមានជ័យ និងដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាអនុវត្តឲ្យបានដាច់ខាត ៣កុំ ៣ការពារ ធានាបានសុខសុវត្ថិភាព ផ្ទាល់ខ្លួន និងមិត្តរួមក្រុម។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំ ដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ បំពេញបេសកកម្ម ក្នុងប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕អត្ថបទ ៖ ចក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm