សមិទ្ធផលនានាតំលៃប្រមាណ៤៣ម៉ឺនដុល្លា នៅវត្តសុភីរាម ហៅវត្តបន្ទាយត្រោក ត្រូវបានសម្ពោធដាក់ឱ្យប្រើសប្រាស់

2024/06/13 10:44:23 pm        108

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា និងលោកឧកញ៉ា ភូ ពុយ អ្នកតំណាងរាស្ត្រខេត្តបាត់ដំបង បានអញ្ជើញជាអធិបតិភាពក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ ប្រតិស្ឋានដើមពោធិព្រឹក្ស ពុទ្ធាភិសេកព្រះពុទ្ធរូប ឆ្លងខឿនពោធិព្រឹក្ស និងសមិទ្ធផលនានាជាច្រើនមុខ នៅវត្ដសុភីរាម ហៅវត្តបន្ទាយត្រោក ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត-ស្រុក សប្បុរសជន 

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ ពុទ្ធបរិស័ទ ជាច្រើននាក់។

លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀងបានឱ្យដឹងថា វត្តសុភីរាម ហៅ វត្តបន្ទាយត្រោក ជាវត្តចំណាស់មួយក្នុងខេត្តពោធិ៍សាត់ ស្ថិតក្នុងក្នុងភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង វត្តនេះត្រូវបានកសាងឡើងជាថ្មីដោយព្រះតេជគុណ ខុង ម៉ូវ ក្នុងឆ្នាំ១៨៨០ នៅលើ ទីវត្តចាស់ ដែលមានអាយុកាលជាង ២០០ឆ្នាំ មុន។ ដោយនៅលើទីទួលវត្តចាស់នោះមានដើមសុភីជាច្រើនដើម ទើបព្រះតេជគុណ ខុង ម៉ូវ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានសន្មតិជាឈ្មោះថា វត្តសុភីរាម ហើយឈ្មោះនេះ ត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។ វត្តសុភីរាម រាប់ចាប់ផ្តើមពីការកសាងរហូតដល់ បច្ចុប្បន្ន មានព្រះគ្រូចៅអធិការចំនួន ១០អង្គ ហើយ ដែលបានគ្រប់គ្រងកសាងសមិទ្ធផលនានាក្នុងវត្ត ។

ចំពោះសមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងក្នុងពេលនេះ សរុបការចំណាយអស់ ១២៥.៩២០.០០០រៀល និង ៤៣២.១៧៨ដុល្លារសហរដ្ឋអាមេរិក រួមមាន៖ ផ្ទះបិណ្ឌមួយខ្នង , កាយស្រះថ្មីមានបណ្ដោយ ១៩០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជម្រៅ ៦ម៉ែត្រ , កុដិតូច ៤ខ្នង មានបន្ទប់ទឹក៤ និងកុដិធំពីរជាន់ , រោងចម្រោះទឹកចំនួន១ និងម៉ាស៊ីនចម្រោះទឹកសុទ្ធមួយឈុត , បន្ទប់ទឹក មួយខ្នង ៦បន្ទប់,ផ្លូវ បេតុងតូចធំ៨ខ្សែ , ជួសជុលខឿនព្រះវិហារ , ស្រះទឹកតូចមានរបងជុំវិញ , សាងសង់ខ្យូស ចំនួន៨, ដងទង់តូចៗ ៣២០ដើម ,ដងទង់បង្គោលភ្លើង , ខឿនព្រះពោធិព្រឹក្ស និងព្រះពុទ្ធរូបលើខឿនពោធិព្រឹក្ស , រៀបចំសួនផ្កា , របង ,ក្រាលការ៉ូឡា , រៀបចំភ្លើងក្នុងវត្ត , និងចាក់សាបក្នុងបរិវេណវត្ត ។ សមិទ្ធផលទាំងអស់នេះ បានផ្ដួចផ្ដើមកសាង និងជួសជុល ដោយ ៖ ១- លោកឧកញ៉ា ភួ ប៉ូយ និងលោក ជំទាវ លី ផិចលន់ ២- លោកឧកញ៉ា ភួ ពុយ និងលោកជំទាវ អ៊ឹង ណងពីន ៣- ឧបាសក ទា យូថេង ឧបាសិកា ជិវ ឈីវវួច ៤-លោក ចាំ ម៉េង និងអ្នកស្រី ភួង ធីតា ៥- លោក តាំង ស៊ុយគង់ និងលោកស្រី អៀង ម៉ុយ និង៦-ឧបាសក សេង អៀម និងឧបាសិកា តាន់ ប៉ុច ព្រមទាំងព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា មានប្រសាសន៍លើកឡើងថា ឯកឧត្តមពិតជាមានមោទនភាពបំផុត ជាមួយនិង សមិទ្ធផលដែលកើតចេញ ពីកម្លាំងសាមគ្គីរបស់សប្បុរសជន និងពុទ្ធបរិស័ទ ជិតឆ្ងាយ បានចូលរួមកសាងឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ បងប្អូនប្រជាពលរដ្ឋយើង។យ៉ាងណាមិចសមិទ្ធផលដែលកើតមានចំពោះមុខយើងនេះមិនមែន កើតឡើងដោយឯកឯងនោះទេ គឺដោយសារគុណបំណាច់នៃសន្តិភាព យើងមានសន្តិភាព យើងអាចអភិវឌ្ឍបានសព្វបែបយ៉ាង។យើងទាំងអស់គ្នាក៏ត្រូវចង់ចាំនិងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំ មកនូវសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។

ក្នុងនោះដែរក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេសឱ្យមានការ អភិវឌ្ឍ និងរីកចម្រើនស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សូមអរគុណចំពោះលោកឧកញ៉ា 

ភូ ពុយ ដែលបាន ចំណាយធនធានផ្ទាល់ខ្លួន ក្នុងការចូលកសាងវិស័យពុទ្ធចក្រនិងអាណាចក្រឱ្យមានការីក ចម្រើនដើម្បីបម្រើឧត្តមប្រយោជន៍ក្នុងវិស័យពុទ្ធសាសនា។ជាមួយគ្នានេះ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនិងការខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តៀង ដែលតែងតែ លះបង់ពេលវេលានិងធនធានកន្លងមក ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះ ស្រាយបញ្ហាផ្សេងៗ ពិសេស ឯកឧត្តម ប្រធានក្រុមការងារ លោកអភិបាលស្រុក សប្បុរសជន ពុទ្ធបរិស័ទទាំងក្នុងនឹងក្រៅខេត្ត ដែលបានផ្តល់នូវជំនឿជឿជាក់រួបរួមសាមគ្គី ក្នុងការកសាង សមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរក្នុងវិស័យព្រះពុទ្ធសាសនា ៕

អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        92
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm