កម្ពុជា-គុយបា ចែករំលែកពីស្ថានភាព និងបញ្ហាប្រឈមនានា ជាពិសេសបញ្ហាប្រឈមលើស្រ្តី

2024/06/13 11:28:31 pm        118

ភ្នំពេញ ៖ កម្ពុជា-គុយបា ចែករំលែកពីស្ថានភាព និងបញ្ហាប្រឈម ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្អែកលើយេនឌ័រ សុខភាព ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងភាពជាអ្នកដឹកនាំនៅក្នុងវិស័យសារធារណៈ និងនយោបាយ។ 

​លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ មីលលីណា ការីដាដ ហ្សាល់ឌីវ៉ា ភែដត្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ លោកជំទាវ បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពយូរអង្វែង នៃកិច្ចសហប្រតិបត្តិការរបស់ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ស្ថានភាពប្រជាជន ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស សុខភាព និងកិច្ចការបរទេសជាដើម។ 

នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី លោកជំទាវឯកអគ្គរដ្ឋទូត បានធ្វើការចែករំលែកពីស្ថានភាព និង បញ្ហាប្រឈមរវាងគ្នាទាំងវិញទៅមក ជាពិសេសពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្អែកលើយេនឌ័រ សុខភាព ការសម្រប ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងភាពជាអ្នកដឹកនាំនៅក្នុងវិស័យសារធារណៈ និងនយោបាយជាដើម។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងផែនការ យុទ្ធសាស្រ្តនារីរតនៈទី ៦ ដែលជាផែនទីចង្អុលផ្លូវ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ ស្រ្តីនៅកម្ពុជា។ 

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានលើកឡើង ការដឹកនាំប្រតិភូនៃក្រសួងកិច្ចការនារី បំពេញ បេសកកម្មផ្លូវការនៅប្រទេសគុយបា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីឧត្តមានុវត្តន៍ នៃការលើកកម្ពស់ស្ថានភាពស្ត្រី ក្នុងភាពជា អ្នកដឹកនាំ សុខភាព និងសេដ្ឋកិច្ច ជាពិសេសជាចំណែកមួយក្នុងការជម្រុញការរឹតចំណងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        2
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm