សិស្សគ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងខេត្តកំពង់ឆ្នាំង ជាង៧០%មានការងារធ្វើ និងប្រាក់ខែសមរម្យ

2024/06/13 11:31:02 pm        96

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ យុវជន ឆន ប៊ុនឡេង ជាសិស្សបញ្ចប់ជំនាញបច្ចេកទេសនៅវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជា្ជជីវៈ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំក្នុងការផ្តល់អាហារូបករណ៍១០០%ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជា្ជជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សិក្សារយៈពេល៤ខែដោយឥតគិតថ្លៃ ក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងកន្លងមក ។ ក្រោយបញ្ចប់វគ្គសិសក្សានេះ ប្អូន និងយុវជនប្រមាណជាង៧០%មានការងារធ្វើត្រឹមត្រូវ និងមានប្រាក់ខែសមរម្យទៀតផង។

យុវជន ឆន ប៊ុនឡេង បានបន្តថា៖ ដោយសារការយកចិត្តទុកដាក់លើកកម្ពស់លើវិស័យការងារ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានអោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសយុវជនយុវនារីមកពីគ្រួសារដែលមានបណ្ណក្រីក្រ១ និងក្រ២ និងគ្រួសារដែលមានបណ្ណសម្គាល់ជនងាយរងហានិភ័យទាំងអស់ ឲ្យចូលសិក្សាដោយឥតបង់ថ្លៃសិក្សាលើមុខជំនាញ ដូចជាជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ , ការថែទាំ និងជួសជុលរថយន្ត , ការកែច្នៃបន្លែ និងផ្លែឈើ , សេវាកម្មកុំព្យូទ័រ , ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ។ ក្រោយពីប្អូនបានបញ្ចប់មុខជំនាញហើយនោះ ប្អូនបានទទួលការងារមួយល្អ និងពេញចិត្ត មានប្រាក់ខែសមរម្យ គឺក្នុង១ខែ១៧០ដុល្លា ។ ប្អូនសប្បាយចិត្ត និងបានអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានផ្តល់ចំណេះដឹងតាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជា្ជជីវៈនេះដល់ប្អូន និងយុវជនក្រីក្រដទៃទៀត អោយមានជំនាញក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងគ្រួសារ និងអាចជួយដល់សង្គមជាតិផងដែរ។

លោក លី ច័ន្ទរិទ្ធ នាយកវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជា្ជជីវៈខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់យុវជនរស់នៅក្នុងគ្រួសារដែលមានបណ្ណសមធម៌ក្រីក្រ១និង២ និងបណ្ណសម្គាល់គ្រួសារជនងាយរងហានិភ័យ និងមានអាយុចាប់ពី១៥ឆ្នាំ ដល់៣៥ឆ្នាំ សូមមកទទួលយកជំនាញបច្ចេកទេសពីវិទ្យាស្ថានក្នុងដំណាក់កាលទី២នេះ ចាប់ពីពេលផ្សាយដំណឹងនេះទៅ ដើម្បីទទួលបានជំនាញមួយសម្រាប់ការចិញ្ចឹមជីវិត និងអភិវឌ្ឍគ្រួសាររបស់ខ្លួនអោយមានជីវភាពធូរធារមួយកម្រឹតទៀត ។ ដោយឡែកសិស្សដែលបានបញ្ចប់ការសិក្សាជំនាញបច្ចេកទេសលើកទី១ បានទទួលការងារធ្វើ និងមានប្រាក់ខែសមរម្យប្រមាណជាង៧០% និង៣០%ទៀតបានបើកមុខរបរខ្លួនឯង និងកំពុងរកការងារធ្វើ។  

គួរបញ្ជាក់ថា៖ គិតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ មានយុវជន យុវនារីមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណជាង១០០នាក់ហើយ ដែលបានមកចុះឈ្មោះសុំចូលរៀនវគ្គទី២នៅទីនេះ។ ដោយឡែកអាសយដ្ឋានវិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តកំពង់ឆ្នាំងវិញ គឺនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រងកំពង់ឆ្នាំង ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        200
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm