កំពង់ឆ្នាំង ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ និងត្រៀមរៀបចំពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
កិច្ចប្រជុំមានការនិមន្តចូលរួមពីព្រះធម្មវនវាសី ចន្ទ មុនី និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ។
បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យទីតាំងដែលត្រូវប្រារព្ធពិធីចម្រើនព្រះជន្មហ្លួងម៉ែ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុតទៀតផង ៕ ដោយ ៖ កាំង ហុងវាស្នា











