កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៤០លានរៀលដល់អង្គការសង្គ្រោះជនអស់សង្ឃឹម

2024/06/14 03:25:47 pm        90

នៅទីស្នាក់ការកណ្តាល កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាចំនួន ៤០លានរៀល ជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម នេះជាការប្រគល់ថវិកាប្រចាំឆ្នាំ លើកទី១២ គិត​ចាប់​តាំង​ពីឆ្នាំ២០១៤រៀងមក ដើម្បីជួយសម្រាលការលំបាកដល់កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និង​ចាស់​ជរាឥតទីពឹងចំនួន ៣២៨នាក់ ដែលជាបន្ទុករបស់អង្គការ ក្រោមវត្តមានលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានពាំនាំប្រ​សាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក បើទោះបី​ជាស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកជួបដោយផ្ទាល់ក្តី ក៏អារម្មណ៍​តែងតែ​គិត​ដល់​អង្គការ​សង្គ្រោះជនអស់សង្ឃឹម ជាពិសេសគឺចំពោះលោកស្រី ម៉ារី អិន្ស ដែលបានជួយ និង​ផ្តល់​ភាព​កក់​ក្តៅដល់កូនៗចៅៗ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹង នៅក្នុង​អង្គការ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បាន​ពាំនាំនូ​វ​ការ​ផ្តាំ​ផ្ញើ​ពីសំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូនដល់ក្មួយៗចៅៗទាំងអស់នៅក្នុងអង្គការ ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង ព្រោះថានៅទីនោះក៏មានសាលារៀន ដែលជាថ្នា​ល​បណ្តុះ​បណ្តាល​មួយ​សម្រាប់​ក្មួយៗ​ចៅៗ​ទាំង​អស់ក្រេបយកចំណេះវិជ្ជាផងដែរ។

លោកស្រី ម៉ារី អិន្ស ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​ដល់​សុខភាព​របស់​លោក​ស្រីផ្ទាល់ ក៏ដូចជាសុខទុក្ខ បុគ្គលិក សមាជិក ក្នុងអង្គការគ្រប់ពេលវេលា និងសូម​ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាតឡើយ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភថវិកាប្រចាំឆ្នាំជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម បានចំនួន១២លើក។ ទន្ទឹមនឹងនេះ ថ្នាក់​ដឹកនាំកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ ផ្តល់​អំណោយជាស្បៀង សម្ភារៈ និងថវិកា រួមជាមួយការរៀបចំអាហារសាមគ្គី ជូនដល់អង្គការនេះ បាន​ចំនួន១០លើករួចមកហើយដែរ៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm