សាលី អ៊ូ​មើ​ត ឆ្លៀត​ចែករំលែក​បទពិសោធន៍​ដល់​ក្រុម​ម៉ូតូ​ទឹក​កម្ពុជា មុន​ចេញទៅ​ប្រកួត​នៅ​អ៊ីតាលី​

2021/08/16 05:00:20 pm        105

​​ម៉ូតូ​ទឹក​៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជាបានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការជំរុញ​ការហ្វឹកហាត់​របស់​កីឡាករ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងនោះ​ក៏មាន​ការចូលរួម​ចែករំលែក​បទពិសោធ​ន៍ពី​កីឡាករ​ឆ្នើម សាលី អ៊ូ​មើ​ត ផងដែរ ស្របពេល​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​រូបនេះកំពុងមាន​វត្ត​មាននៅ​កម្ពុជា ដើម្បី​ស្នើសុំ​ទិដ្ឋាការ​ចូលរួម​ការប្រកួត​ពានរង្វាន់​អន្ដរជាតិ នៅ​ប្រទេស​អ៊ីតាលីនា​ខែកញ្ញា​ខាងមុខ។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល ៣​ថ្ងៃកាលពី​សប្ដាហ៍​កន្លងទៅ ដោយ​បែង​ចែកជា ២ ទី​១-​ផ្នែក​ទ្រឹស្ដីសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ដោយមាន​ការធ្វើ​បទ​បង្ហាញ​ពី​ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​, ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ទី​២-​ការអនុវត្ត​ផ្ទាល់នៅ​ខេត្ត​ព្រះសីហនុ។ ​​គោលបំណងនៃ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះគឺ​ដើម្បី​ជំរុញ និង​លើកកម្ពស់​ស្មារតី​កីឡាករ​ក្នុងការ​ហ្វឹកហាត់​ជំនាញ​កីឡា​ម៉ូតូ​ទឹក សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នានា ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។ ប៉ុន្ដែ​ដោយ​វគ្គ​បណ្ដុះបណ្ដាលធ្វើឡើង​ក្នុង​បរិបទ​កូ​វីដ​-១៩ សហព័ន្ធ​ក៏​មិន​ភ្លេច​នូវ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​វិធានការ ៣​ការពារ និង ៣​កុំ​ផងដែរ។​

​ជាមួយគ្នា​នោះ សាលី អ៊ូ​មើ​ត បានធ្វើ​បទ​បង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​ ក្នុងការ​ហ្វឹកហាត់​ឲ្យ​ស្របតាម​និយាម​បច្ចេកទេស​ទាំង​ការហ្វឹកហាត់​កម្លាំង ការបញ្ជា និង​ការគ្រប់គ្រង​ម៉ូតូ​ទឹក។ លើសពីនេះ អ៊ូ​មើ​ត ក៏បាន​ចែករំលែក​បទពិសោធន៍​ក្នុងការ​អនុវត្ត​ផ្ទាល់ នៅ​ឈ្នេរ​អូ​ឈើទាល នា​ខេត្ត​ព្រះសីហនុ រួមទាំង​ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់ខិតខំ​សិក្សា​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម និង Youtube ជាដើម ដើម្បី​រៀនសូត្រ​បន្ថែម​ពី​បច្ចេកទេស​ក្នុងការ​ហ្វឹកហាត់​ឲ្យ​បានទទួល​ផល​ល្អ​ទៀតផង។ ​ឯកឧត្តម ណុះ ស្លេះ បានបញ្ជាក់ថា ដើម្បី​ត្រៀម​ស៊ី​ហ្គេម សហព័ន្ធ​មាន​ផែនការ​យុទ្ធសាស្ដ្រ​ច្បាស់លាស់ ក្នុងការ​សម្រួច​សមត្ថ​ភាព​កីឡាករ​ថ្នាល​បន្តវេន តាមរយៈ​ការត្រៀម​រៀបចំ​ការប្រកួត​ជើងឯក​ប្រចាំឆ្នាំ​២០២១ និង​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ឆ្នាំ​២០២២ ដើម្បី​ជ្រើសរើស​កីឡាករ​មាន​សមត្ថភាព​ត្រៀម​ចូលរួម​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ថែម​លើ​កីឡាករ​ជម្រើសជាតិ​ដែលមាន​ស្រាប់​ឲ្យ​បាន​យ៉ាងហោច ១២​នាក់ដើម្បី​រក្សាបាន​នូវ​ឧត្តមភាព​ក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ។​

​គួរ​ដឹងថា សាលី អ៊ូ​មើ​ត និង​កីឡាករ​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា ៤​រូប​ផ្សេងទៀតបានធ្វើ​ដំណើរ​មកដល់​កម្ពុជាកាលពី​ចុងខែ​កក្កដា​កន្លងទៅ ដើម្បី​បំពេញ​ឯកសារ​ឆ្លងដែន និង​ស្នើសុំ​ទិដ្ឋាការ​ទៅ​ប្រ​អាល្លឺម៉ង់ ហើយ​បន្ដដំណើរ​ទៅ​ប្រទេស​អ៊ីតាលីដើម្បី​ចូលរួម​ការប្រកួត​អន្ដរជាតិ Grand Prix of Italy ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៥ ខែកញ្ញា​ខាងមុខ។ ប៉ុន្ដែ​ឆ្លៀតពេល​ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្ដា​ឡី​ស័ក ១៤​ថ្ងៃ ពួកគេ​ក៏​ឆ្លៀតពេល​ចូលរួម​ចែករំលែក​បទពិសោធន៍​ដល់​កីឡាករ ពិសេស​ក្រុម​ម៉ូតូ​ទឹក​ថ្នាល​ជម្រើសជាតិដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា មុន​ចាក​ចេញពី​ប្រទេស​កំណើត​វិញ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm