លោក Biden ថានឹងមិនលើកលែងទោសឱ្យកូនប្រុសឡើយ និងគាំទ្រសាលក្រមរបស់តុលាការអាមេរិក

2024/06/14 05:32:41 pm        174

លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) បានធ្វើសុន្ទរកថាជាសាធារណៈលើកដំបូងរបស់ខ្លួនអំពីសាលក្រមមានទោសរបស់កូនប្រុសឈ្មោះ ហាន់ធឺ បៃដិន (Hunter Biden) លើបទចោទប្រកាន់សហព័ន្ធទាក់ទងនឹងការកាន់កាប់កាំភ្លើងដោយខុសច្បាប់ កាលពីដើមសប្តាហ៍នេះ ដោយប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសអ៊ីតាលីថា លោកនឹងមិនលើកលែងទោសឱ្យកូនប្រុសរបស់ខ្លួនឡើយ ខណៈក៏មានមោទនភាពចំពោះលោក ហាន់ធឺ ផងដែរ ហើយនិងទទួលយកសាលក្រមរបស់គណៈវិនិច្ឆ័យ។

លោក បៃដិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រៅកិច្ចប្រជុំកំពូល G7 ថា «ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះ ហាន់ធឺ ដោយសារគេបានយកឈ្នះលើការញៀនគ្រឿងញៀន។ ខ្ញុំនឹងគោរពតាមការសម្រេចរបស់គណៈវិនិច្ឆ័យ ហើយខ្ញុំនឹងមិនលើកលែងទោសឱ្យកូនប្រុសទេ»។

កាលពីថ្ងៃអង្គារ (១១ មិថុនា) គណៈវិនិច្ឆ័យសមាជិក ១២ រូបបានកាត់ទោសកូនប្រុសរបស់លោក បៃដិន គឺលោក ហាន់ធឺ បៃដិន ពីបទកុហកអំពីការប្រើប្រាស់គ្រឿងញៀនរបស់ខ្លួនដើម្បីទិញកាំភ្លើងដោយខុសច្បាប់ក្នុងឆ្នាំ២០១៨ ដោយធ្វើឱ្យលោកក្លាយជាកូនប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេ ដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ។

លោក បៃដិន បានបញ្ជាក់សារជាថ្មីថា លោកនឹងមិនលើកលែងទោសដល់កូនប្រុសរបស់ខ្លួនឡើយ ដែលជាការបញ្ជាក់ម្ដងទៀតនូវការប្តេជ្ញាចិត្តដែលលោកបានធ្វើកាលពីសប្តាហ៍មុន មុនពេលលោក ហាន់ធឺ ត្រូវបានកាត់ទោស។ ប្រធានាធិបតីរូបនេះក៏បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ដែរថា លោកនឹងមិនពិចារណាលើការកាត់បន្ថយទោសកូនប្រុសលោកទេ។ សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកមានអំណាចទាំងការលើកលែងទោស និងកាត់បន្ថយរយៈពេលជាប់ទោស ឬសម្រាលទោសនៅក្នុងសំណុំរឿងសហព័ន្ធ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm