ប្រជាជនគុយបា បង្ហាញការភ្ញាក់ផ្អើល ចំពោះនាវាយោធារុស្ស៊ី មកដល់នៅទីក្រុងឡាហាវ៉ាន

2024/06/14 05:44:14 pm        123

ប្រជាជនគុយបា និយាយថា គួរឲ្យចាប់អារម្មណ៍ណាស់ ចំពោះនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី ដែលបានមកចូលចតនៅទីក្រុងឡាហាវ៉ាន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យនាវាធ្វើទស្សនកិច្ច។

ដើម្បីចូលទៅទស្សនានាវានេះ ប្រជាជនគុយបា បានបង្កើតជួរដ៏វែងនៅច្រកចូលកំពង់ផែឡាហាវ៉ាន ហាវ៉ាណា គ្រូស ធឺមីណល(Havana Cruise Terminal) ជាកន្លែងដែលតាមធម្មតានាវា ចាកចេញ។ អ្នកមកទស្សនា បានចូលទៅក្នុងនាវាចម្បាំងជាក្រុមដែលមានមនុស្សមួយក្រុមម្តង២០នាក់ ទោះបីជាក្រោយមកអ្នករៀបចំបានសម្រេចចិត្តបង្កើតក្រុមចំនួន៣០នាក់មួយក្រុម ដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាទាំងអស់ អាចចូលទៅទស្សនានាវា បាន។

អ្នកទាំងឡាយ ដែលពុំបានរៀបចំការធ្វើដំណើរចូលទៅទស្សនានៅពេលនេះ នឹងអាចព្យាយាមម្ដងទៀតនៅថ្ងៃសៅរ៍ ទី១៥ មិថុនា នៅពេលនោះសកម្មភាពនឹងបន្ត។

នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ បានចូលចតនៅកំពង់ផែឡាហាវ៉ាន កាលពីថ្ងៃពុធ ទី១២ មិថុនា ជាទីចតរយៈពេលខ្លី ដែលសហរដ្ឋអាមេរិក និងគុយបា បាននិយាយថា ពុំមានការគំរាមកំហែងនោះទេ ប៉ុន្តែត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបង្ហាញកម្លាំងរបស់រុស្ស៊ី ខណៈភាពតានតឹងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវារុស្ស៊ី ត្រូវបានគេរំពឹងថា នឹងបន្តចតនៅក្នុងទីក្រុង ឡាហាវ៉ាន រហូតដល់ថ្ងៃទី ១៧ ខែមិថុនា។

ប្រទេសគុយបា និងកាណាដា បាននិយាយថា នាវាល្បាតរបស់កងទ័ពជើងទឹកកាណាដា ម៉ាហ្ការ៉េត ប្រ៊ូក(Margaret Brooke) ក៏ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងឡាហាវ៉ាន នៅថ្ងៃសុក្រនេះ ហើយនឹងចូលចតនៅមិនឆ្ងាយពីក្បួននាវារបស់រុស្ស៊ី នៅខាងក្នុងកំពង់ផែនេះទេ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm