វាយកូនគោល៖ កីឡាការិនីវាយកូនគោលអាមេរិក Ryann O’Toole ទីបំផុតស្វែងរកបានជើងឯកលើកដំបូងក្នុងក្របខណ្ឌ LPGA Tour បន្ទាប់ពីការប៉ុនប៉ង និងចូលរួមប្រកួត ២២៨លើកមកហើយ។

កីឡាការិនីអាមេរិកវ័យ ៣៤ឆ្នាំរូបនេះធ្វើបាន ៨អាន់ឌើផាក្នុងថ្ងៃចុងក្រោយ និងសរុបរួម ១៧អាន់ឌើផាដើម្បីគ្រងជើងឯកការប្រកួតកម្មវិធី Scottish Open។ ជើងឯករងក្នុងកម្មវិធីបានទៅកីឡាការិនីនូវែហ្ស៊ីឡង់ Lydia Ko ដែលធ្វើបាននៅថ្ងៃចុងក្រោយ ៧អាន់ឌើផាសរុប ១៤អាន់ឌើផាតាមពីក្រោយអ្នកឈ្នះ ៣ស្ត្រូកស្មើគ្នាជាមួយកីឡាការិនីថៃ Atthaya Thitikul។ រំលឹកថា កីឡាការិនីអាមេរិក Ryann O’Toole បានចាប់ផ្តើមប្រកួតកីឡាវាយកូនគោលអាជីពនៅឆ្នាំ២០០៩ ហើយក្នុងមួយឆ្នាំៗកីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះចូលរួមការប្រកួតជាង ២០កម្មវិធី៕
អត្ថបទ៖នាង សុភាវុធ