អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ បាននិយាយនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ថា អ្នកទោសនៅក្នុងពន្ធនាគារយ៉ាងហោចណាស់១៦កន្លែង នៅប្រទេសវេណេស៊ុយអេឡា កំពុងធ្វើកូដកម្មអត់អាហារ ដើម្បីតវ៉ាប្រឆាំងទៅនឹងលក្ខខណ្ឌពន្ធនាគារ និងការពន្យារពេល ក្នុងការពិនិត្យឡើងវិញ ការជម្រះក្តីរបស់ពួកគេ។

សាច់ញាតិ របស់អ្នកទោស បានតវ៉ានៅខាងក្រៅតុលាការក្នុងទីក្រុង Caracas ដោយអំពាវនាវឲ្យ ត្រូវតែបំពេញតាមការទាមទាររបស់អ្នកទោស និងត្រូវតែធ្វើឲ្យប្រសើរឡើងសម្រាប់ស្ថានភាពពន្ធនាគារ។ ភាពចង្អៀតណែន ស្ថានភាពសុខភាពមិនល្អ និងកង្វះអាហារ ស្ថិតក្នុងចំណោមបញ្ហាដែលកំពុងញាំញីនៅក្នុងពន្ធនាគារ របស់ប្រទេសវ៉េណេស៊ុយអេឡា។

ការតវ៉ាដោយសន្តិវិធី ត្រូវបានចុះឈ្មោះក្នុងពន្ធនាគារជាច្រើនកន្លែង ចាប់តាំងពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា។
ក្រសួងទំនាក់ទំនង និងព័ត៌មាន របស់ប្រទេសវេណេស៊ុយអេឡា ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ។
ប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារទី ១១ ខែមិថុនា បានដាក់ជំនួសប្រធានកិច្ចការពន្ធនាគាររបស់ប្រទេស ដែលបានតែងតាំងលោក ជូលីអូ ហ្សឺប៉ា(Julio Zerpa) ក្នុងពេលមានកូដកម្ម។
