ពលរដ្ឋសាទរចំពោះប្រព័ន្ធដោះទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណប ស្ទឹងព្រែកត្នោត

2024/06/14 08:33:56 pm        219

រាជរដ្ឋាភិបាល បាននឹងកំពុងកសាងកែលម្អប្រព័ន្ធធារាសាស្ត្រយ៉ាងរឹងមាំ ក្នុងគោលដៅ​សំខាន់​រំដោះ ពង្វាងទឹកជំនន់មិនឱ្យជន់លិច រាជធានីភ្នំពេញ និងតំបន់រណប។ ការស្ថាបនា​លើ​ប្រព័ន្ធ​ធារា​សាស្ត្រ​នេះ ទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ពិសេស ពលរដ្ឋដែល​តែង​មាន​ការ​ព្រួយបារម្ភ​ពី​ការជន់លិចជារៀងរាល់ឆ្នាំ។

ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ដើម្បីរំដោះពង្វាងទឹកជំនន់ មិនឱ្យជន់លិច រាជធានីភ្នំពេញ និង​តំបន់​រណប បាននឹងកំពុងចាប់ផ្ដើម។ គម្រោងនេះ ចាប់ផ្ដើមតាំងពីភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ឆ្លង​កាត់​​ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ក៏ដូចជាការស្ថាបនាក្នុងភូមិសាស្ត្រក្នុងខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ និងការស្ថាបនានៅប្រព័ន្ធធារាសាស្ត្រ នៅព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

គម្រោង​ស្ថាបនាប្រព័ន្ធធារាសាស្ត្រនេះ ជាការប្រែមុខមាត់ថ្មី ជាគម្រោងផ្ដល់​ស្នាម​ញញឹម​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប។ ជាក់ស្ដែងសម្រាប់ពលរដ្ឋ រស់នៅតាមបណ្ដោយប្រព័ន្ធទឹកនៅ ភូមិសាស្ត្រ​សង្កាត់ ព្រែកហូរ លើកឡើងថា ការស្ថាបនានេះ គឺមានភាពរឹងមាំ ផ្លាស់ប្ដូរ​ពី​ស្ទឹង​ដែល​ពោ​ពេញ​ដោយ ដើមឈើ សំរាម តូចចង្អៀត ទៅជាប្រព័ន្ធធារាសាស្ត្រ ដែលមានសោភ័ណ្ឌភាព ធំទូលាយ រឹងមាំ ដោយរាបថ្ម ចាក់បេតុងយ៉ាងស្រស់ស្អាត។សមិទ្ធផលនេះផ្ដល់ជាទំនុកចិត្ត សម្រាប់​ពួកគាត់​។ ទំនុកចិត្តព្រោះលែងព្រួយបារម្ភ ពីបញ្ហាទឹកជំនន់ ដូចកាលពីមុន។

ប្រព័ន្ធធារាសាស្ត្រដែលកំពុងស្ថាបនានេះ មាននៅបីទីតាំងសំខាន់ៗ។ ទីតាំងទី ១ គឺប្រព័ន្ធ​ស្ទឹងតូច ដែលជួយដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុច ឃុំ រលាំងចក និងឃុំរលាំងគ្រើល ស្រុក​សំរោង កាត់ ស្រុកគងពីសី ខេត្ត កំពង់ស្ពឺ និងកាត់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី២ ជា​ប្រព័ន្ធប្រឡាយជើងឯក ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌនដង្កោ រាជធានីភ្នំពេញ និងទី ៣ ជាប្រព័ន្ធ​ធារា​សាស្ត្រនៅព្រែកហូរ ដែលអាចដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុច ក្រុងតាខ្មៅ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm