អតីត​ម្ចាស់​មេដាយ​អូឡាំពិកប្ដេជ្ញា​ជំរុញ​ការហ្វឹកហាត់​កីឡា​ចំបាប់ដោយ​ប្រើ​ចិត្ត​វិទ្យា​

2021/08/16 05:41:27 pm        212

​ចំបាប់៖ លោក Komeil Ghasemi គ្រូបង្វឹក​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា និង​ជា​អតីត​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិកឆ្នាំ​២០១២ បាន​ប្ដេជ្ញា​នឹង​ជំរុញ​ការហ្វឹកហាត់​របស់​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា ដោយ​ប្រើប្រាស់​ចិ​ត្ដ​វិទ្យាដើម្បី​ពង្រឹង​ឆន្ទៈ​ចង់​ឈ្នះ​របស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗរហូត​សម្រេច​គោលដៅ​ក្លាយជា​ជើងឯក។​

​ការលើកឡើង​របស់​គ្រូបង្វឹក​ជនជាតិ​អ៊ីរ៉ង់​រូបនេះ បន្ទាប់ពី​លោក​ទទួល​រថយន្ដ ១​គ្រឿង​ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​នាយក​វិទ្យាស្ថាន CamEd Business School សម្រាប់​បំពេញបេសកកម្ម​ក្នុងការ​បង្វឹក​ហាត់​កីឡាករ​-​កីឡាការិនី​ចំបាប់​ជម្រើសជាតិ​កម្ពុជា​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​គ្រូបង្វឹក​វ័យ ៣៣​ឆ្នាំ​រូបនេះបាន​បញ្ជាក់ថា ក្រៅពី​លើកកម្ពស់​ជំនាញ និង​ការហ្វឹកហាត់ លោក​នឹង​ផ្ដោត​ការហ្វឹកហាត់​បន្ថែម​នូវ​ចិត្តវិទ្យា​ដល់​កីឡាករ​-​កីឡាការិនី ដើម្បី​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯងសម្រាប់​ការវិនិយោគ​កម្លាំង និង​ពេលវេលាក្នុងការ​បង្កើន​ជំនាញ និង​ក្ដីសង្ឃឹម​ក្នុងការ​ប្រកួត ហើយ​លោក​ជឿជាក់ថា កីឡា​ករ​-​កីឡាការិនី​កម្ពុជា​នឹង​អាច​ធ្វើបាន។​ ​​លោក ខេ​ស៊ី បា​ណេ​ត បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការនាំយក​គ្រូបង្វឹក​កម្រិត​ខ្ពស់ មក​ដឹកនាំ​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា ហើយ​លោក​រំពឹងថា លោក Komeil Ghasemi នឹង​ជួយ​ជំរុញ​ការហ្វឹកហាត់ ក៏ដូចជា​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​ចំបាប់​កម្ពុជា​កាន់តែខ្លាំង​ក្លា ដើម្បី​ត្រៀ​មប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេមនៅ​វៀតណាម​ផង និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។​

​​គួរ​ដឹងថា លោក Komeil Ghasemi ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា ក្រោម​កិច្ចសន្យា​រយៈពេល ១​ឆ្នាំតាមរយៈ​គម្រោង​អភិវឌ្ឍ​កីឡា​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ CAMSOC។ មុន​មក​ដឹកនាំ​ក្រុម​ចំបាប់​កម្ពុជា លោក​ធ្លាប់​ឈ្នះ​មេដាយ​ធំៗ​លើ​ឆាក​អន្ដរជាតិ​ជាច្រើន ពិសេស​លោក​ធ្លាប់​ឈ្នះ​មេដាយមាស​អូឡាំពិកឆ្នាំ​២០១២ នៅ​ចក្រភព​អង់គ្លេស និង​ឈ្នះ​មេដាយប្រាក់​អូឡាំពិកឆ្នាំ​២០១៦ នៅ​ប្រេ​ស៊ី​ល​៕

​អត្ថបទ​៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        69
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        96
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm