ព្យុះត្រូពិចដ៏រំខានមួយបាននាំមកនូវគ្រោះអាសន្នទឹកជំនន់ដ៏កម្រទៅកាន់តំបន់ភាគច្រើននៃភាគខាងត្បូងរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ខណៈដែលអ្នកស្រុកបានត្រៀមខ្លួនដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ (១៤ មិថុនា) នេះ។ ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ និងទឹកជំនន់ជាបន្តបន្ទាប់បានធ្វើឱ្យមានការបិទផ្លូវ ជន់លិចយានយន្ត និងពន្យារពេលជើងហោះហើររាប់រយជើង។

ប្រព័ន្ធព្យុះនេះបានកំពុងវាយប្រហារទូទាំងរដ្ឋ ហ្វ្លរីដា ពីឈូងសមុទ្រម៉ិកស៊ិក ក្នុងពេលដំណាលគ្នានឹងការចាប់ផ្តើមនៃរដូវព្យុះសង្ឃរាកាលពីដើមខែមិថុនា ដែលនៅឆ្នាំនេះត្រូវបានគេព្យាករថានឹងស្ថិតក្នុងចំណោមព្យុះសកម្មបំផុត ស្របពេលមានការព្រួយបារម្ភថាបម្រែបម្រួលអាកាសធាតុកំពុងបង្កើនឥទ្ធិពលព្យុះ។

ការងារសម្អាតបានចាប់ផ្តើមនៅទូទាំងភាគអាគ្នេយ៍នៃរដ្ឋ ហ្វ្លរីដា បន្ទាប់ពីព្យុះបានជន់លិចផ្លូវ និងលំនៅឋានជាច្រើនខ្នង។ ដោយប្រើថង់ខ្សាច់ដើម្បីកុំឱ្យទឹកចេញ អ្នកស្រុកនៅក្នុងតំបន់ ប្រូវើដ (Broward) បានព្យាយាមប្រមូលរបស់របរមិនឱ្យជន់លិចក្នុងទឹកជំនន់បន្ថែមទៀត។
ភ្លៀងធ្លាក់កាន់តែខ្លាំងបានបោកបក់នៅរដ្ឋ ហ្វ្លរីដា ភាគខាងត្បូង ដោយបានបន្ថែមកម្រិតទឹកភ្លៀងជាង ៣០ សង់ទីម៉ែត្រ ដែលបានធ្លាក់លើផ្នែកខ្លះនៃរដ្ឋក្នុងសប្តាហ៍នេះ ហើយនាំឱ្យអ្នកព្យាករណ៍ ដាក់ចេញនូវបញ្ជាឃ្លាំមើលទឹកជំនន់ ឬការព្រមានសម្រាប់តំបន់ដែលមានមនុស្ស ៨ លាននាក់រស់នៅមួយនេះ៕