អៀរឡង់ផ្តល់ជំនួយឥតសំណង ចំនួន ៨០០,០០០​អ៊ឺរ៉ូសម្រាប់ឆ្នាំ២០២៤នេះលើសកម្មភាពកម្ចាត់មីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅកម្ពុជាបន្តទៀត​

2024/06/14 09:48:58 pm        124

សៀមរាប ៖ សាធារណរដ្ឋអៀរឡង់ផ្តល់ជំនួយឥតសំណង ចំនួន៨០០,០០០​អ៊ឺរ៉ូសម្រាប់ឆ្នាំ២០២៤នេះលើសកម្មភាពកម្ចាត់មីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅក្នុងព្រះ រាជាណាចក្រកម្ពុជាជាបន្តទៀត។​​​ ខណះក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ​ ប្រទេសអៀរឡង់ បានចូលរួមផ្ដល់ថវិកាចំនួន៤.៧លានអ៊ឺរ៉ូ មកហើយសម្រាប់ការងាររបស់អង្គការហេឡូត្រាស្តនៅកម្ពុជា។ 

 យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការហេឡូត្រាស្តកម្ពុជានៅខេត្តសៀមរាបដែលចេញផ្សាយឲ្យដឹងថានៅថ្ងៃនេះលោកជំទាវ Deirdre Ní Fhallúin​​ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអៀរឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Niall Tierney នាយកកម្មវិធីសកលនៃជំនួយសាធារណរដ្ឋអៀរឡង់ បានជួបជាមួយក្រុមការងាររបស់អង្គការហេឡូត្រាស្តកម្ពុជានៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីប្រសិទ្ធភាពនៃជំនួយគាំទ្ររបស់សាធារណរដ្ឋអៀរឡង់សម្រាប់សកម្មភាពមីនមនុស្សធម៌ និងប្រគល់ឧបករណ៍បោសសម្អាតមីនដែលបានផ្តល់ដោយអៀរឡង់ដល់ក្រុម ការងារបោសសម្អាតមីន។  

ហេឡូត្រាស្ដ ជាអង្គការអន្តរជាតិត្រូវបានទទួលស្គាល់ជា សកល ដែលមានបទពិសោធក្នុងការងារបោសសម្អាតមីនមនុស្សធម៌ជាច្រើនទស្សវត្សរ៍ នឹងប្រើប្រាស់ជំនួយរបស់អៀរឡង់នេះ ក្នុងការដាក់ពង្រាយកម្លាំងបោសស​ម្អាតមីនចំនួន ៧ក្រុម ក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់(EOD) ១ក្រុម និងក្រុមអប់រំមីន និងគ្រាប់ (EORE) ១ក្រុម។  

ក្នុងរយៈពេល ៣ទស្សវត្សរ៍ បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពកម្ចាត់មីន កម្ពុជានៅតែបន្តប្រឈមមុខធំធេងនឹងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។ ចាប់តាំងពីឆ្នាំ ១៩៧៩មក បុរស ស្ត្រី និងកុមារកម្ពុជាជាង ៦៥,០០០នាក់ ត្រូវបានស្លាប់ ឬរងរបួសយ៉ាងធ្ងន់ធ្ងរពីគ្រោះថ្នាក់ដោយសារមីននឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ។ ចំនួនអ្នកស្លាប់ និងរបួសបានថយចុះយ៉ាងខ្លាំង(ពី ២០៦៩ នាក់ក្នុងឆ្នាំ១៩៩៣ មកនៅក្រោម៣០នាក់ ក្នុងឆ្នាំ ២០២៣) ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការងារសកម្មភាពមីន ពីគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ ។ 

លោកជំទាវ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអៀរឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងភាពជាដៃគូជាមួយអង្គការនានាដូចជាអង្គការហេឡូត្រាស្ត ដែលជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ក្នុង​ការ​ប្រគល់ជូន​ឧបករណ៍​ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អៀរ ឡង់​នោះ លោកជំទាវឯកអគ្គរដ្ឋទូត ​បាន​មាន​ប្រសាសន៍​ថា​“ចាប់តាំងពីឆ្នាំ ១៩៩៤ មក​ ជំនួយអៀរឡង់ បានជួយគាំទ្រដល់កម្មវិធីបោសសម្អាតមីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅប្រទេសកម្ពុជា។ យើងមានមោទនភាពក្រៃលែង ដែលក្រុមការងារទទួលជំនួយពីសាធារណៈរដ្ឋអៀរឡង់បានបោសសម្អាតមីនចំនួន ៣១,៣៤៣គ្រាប់ ក្នុងភូមិចំនួន ៣៦១ភូមិ និងប្រគល់ដីសុវត្ថិភាពជាង ៣,៦៨៤ហិកតា ជូនសហគមន៍វិញ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការផ្ដល់ជំនួយនេះ​មាន​ផល​វិជ្ជមាន​ពិត​ប្រាកដ​សម្រាប់​សហគមន៍​នា​ពេល​បច្ចុប្បន្ន ហើយ​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ”។ 

 លោក Niall Tierney នាយក​កម្មវិធី​សកល​របស់ជំនួយមនុស្សធម៌​អៀរឡង់​បាន​គូសបញ្ជាក់​ថា “ការ​រំសាយសព្វា វុធ​ ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​គោលនយោបាយ​ការបរទេស​របស់​អៀរឡង់។ សាធារណរដ្ឋអៀរឡង់បន្តដើរតួនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការរំសាយសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។​​ ការងាររបស់យើងជាមួយអង្គការហេឡូត្រាស្តកម្ពុជា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាសកលនេះ។“ 

លោក Miles Hawthorn នាយកកម្មវិធីអង្គការហេឡូត្រាស្តប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់សាធារណរដ្ឋអៀរឡង់សម្រាប់ជំនួយគាំទ្រក្នុងឆ្នាំ ២០២៤ នេះ។ លោកមានប្រសាសន៍ថា "ជំនួយគាំទ្រពីសាធារណរដ្ឋអៀរឡង់នឹងរួមចំណែកដល់យុទ្ធសាស្ត្រគ្មានមីនរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជួយជំរុញយើងទាំងអស់គ្នាឱ្យខិតកាន់តែជិតនៃការស្តារឡើង វិញ"៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm