អត្តពលិកជាង ៤ពាន់នាក់ មកពី ៥៧ប្រទេស ត្រៀមរត់ភ្នំពេញអន្ដរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុងចុងសប្ដាហ៍នេះ

2024/06/14 10:57:47 pm        198

ទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១២ នឹងមកដល់នាចុងសប្ដាហ៍នេះ ពោល​គឺ​នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ខណៈ​នឹង​មាន​អត្ត​ពលិកជាង ៤ពាន់នាក់ មកពី ៥៧ប្រទេសចូលរួម ។ នេះបើតាមការបញ្ជាក់របស់លោក សែម ផល្លា ​នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀប​ចំឡើងដោយមានការអនុញ្ញាត និងការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និង​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ផង និងរួមចំណែកជំរុញការផ្សព្វផ្សាយក្រុងភ្នំពេញផង ។

លោក សែម ផល្លា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា គណៈកម្មការរៀបចំ បាន​ទទួល​អ្នក​ចុះ​ឈ្មោះ​ចូលរួម​សរុប​ចំនួន ៤,១១០នាក់ ក្នុងនោះនោះមានប្រជាពលរដ្ឋខ្មែរ ៣,៤២២នាក់ និងជន​បរទេស ៦៨៨នាក់ មកពី ៥៧ប្រទេស ។ សម្រាប់អ្នកចុះឈ្មោះរួច គឺអាច​អញ្ជើញ​ទទួល​សម្ភារៈ​រ​ត់​បាន នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនានេះ នៅសួនច្បារមុខព្រះបរមរាជវាំង មុនចូលរួម​កម្ម​វិធី​រត់​ផ្លូវការ នាវេលាម៉ោង ៥៖១០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា សម្រាប់វិញ្ញាសារត់ចម្ងាយ ២១​គីឡូម៉ែត្រ និងវិញ្ញាសាបន្ដបន្ទាប់ទៀត ។

គួរដឹងថា ចំពោះតម្រាយផ្លូវរត់ នៃទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ ក៏​មិន​ខុស​ពីឆ្នាំមុនៗដែរ សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ នឹងចេញដំណើរ​ពី​មុខ​ព្រះបរម​រាជ​វាំង រត់កាត់មហាវិថីសំខាន់ៗមួយចំនួន ឆ្ពោះទៅស្ពានជ្រោយចង្វារ និងរត់ពាត់​ជុំវិញ​សណ្ឋាគារ​សុខា មុនរត់តាមផ្លូវមាត់ទន្លេ ឆ្ពោះទៅកោះពេជ្រ មុនរត់មកបញ្ចប់​ទីនៅ​មុខ​ព្រះបរម​រាជវាំង​ដដែល ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងត្រូវបានពង្រឹងផ្នែកសុវត្ថិភាព តាមដង​ផ្លូវ ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងមន្ទីរពេទ្យដៃគូដល់ទៅ ៣ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​រត់ទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm