ឯកឧត្តម វ៉ាត់ ចំរើន៖ ឆ្នាំ២០២៥ តទៅ នឹងមានការប្រកួតគុនចម្រុះខ្មែរបុរាណ ដណ្ដើមពានសម្ដេចធិបតីរៀងរាល់ឆ្នាំ

2024/06/14 11:14:22 pm        155

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង​ជា​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហើបថា ចាប់ពីឆ្នាំ២០២៥ តទៅ នឹង​មាន​ការ​រៀបចំ​ការប្រកួតកីឡាគុនចម្រុះបុរាណខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា រៀងរាល់ឆ្នាំ ក្រោយ​ទទួល​បាន​គោលការណ៍​ណែនាំ​ដ៏ខ្ពង់​ខ្ពស់​របស់​សម្ដេចធិបតី កាលពីថ្មីៗ ។

ការទម្លាយព័ត៌មានដ៏ល្អ ដែលអ្នកនិយមលេងគុនចម្រុះ ពិសេសអ្នកលេងគុនចម្រុះបុរាណខ្មែរនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា កាលពីថ្ងៃពុធ ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នឹងផ្ដល់ការឧបត្ថម្ភការគាំទ្រ និងរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែររៀងរាល់ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២៥ តទៅ ។ នេះគឺជាយុទ្ធសាស្ដ្រ និងផែនការ​ដ៏​ច្បាស់​លាស់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បីជំរុញការអភិវឌ្ឍយុទ្ធគុនចម្រុះសម្រាប់កម្ពុជា បន្ដពីការ​ចាប់​ផ្ដើម​នៃ​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​ជើង​ឯកអាស៊ីនាខែក្រោយ ។

ឯកឧត្តមបន្ដថា ក្នុងការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ធិបតី​នាយករដ្ឋ​មន្ដ្រី ចាប់ពីឆ្នាំក្រោយ គឺជាឱកាសសម្រាប់អ្នកហាត់គុនខ្មែរទាំងអស់ អាចចូលរួមប្រកួតបាន ហើយ​ក្រោយៗទៅទៀត កីឡាករបរទេសក៏អាចចូលរួមប្រកួតបានដែរ ។ ដូច្នេះ​ក្នុង​នាម​មន្ដ្រី​ជំនាញ ឯកឧត្តមបានសម្ដែងនូវមោទនភាព និងក្ដីសង្ឃឹមខ្ពស់ ចំពោះការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់​ខ្ពស់​រ​បស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកតម្កើនក្បាច់គុនបុរាណខ្មែរ ។

គួរដឹងថា ចំពោះការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា នាខែក្រោយ ក៏​ទទួល​បាន​ការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ផ្ទាល់ ក្នុងពិធីបើកការប្រកួតនាថ្ងៃទី១១ ខែកក្កដា ។ ការប្រកួតនេះ ត្រូវបានរំពឹងនឹងមានអត្តពលិកជាង ២០ប្រទេសចូលរួម ខណៈកម្ពុជា ក៏​បាន​ត្រៀម​អត្តពលិក ១៦រូបរួចរាល់ ដើម្បីស្វាគមន៍​អត្តពលិក​គុន​ចម្រុះ​ឆ្នើមៗ​តំណាង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ជា​ច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm