តំណាងសហជីពប្រមាណ១០០នាក់នាំគ្នាដាក់ញត្តិទៅក្រសួងមហាផ្ទៃថ្កោលទោសមជ្ឈមណ្ឌលសង់ត្រាល់

2024/06/15 12:07:33 am        67

ភ្នំពេញ ៖ ក្រុមសមាជិកអង្គការសង្គមស៊ីវិល សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាប្រមាណជា ១០០នាក់ នៅរសៀលថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤នេះ បានប្រមូលផ្តុំគ្នា ដើម្បីដាក់ញត្តិថ្កោលទោសជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះការបញ្ចេញរបាយការណ៍ស្តីពី ស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជាកាលពីថ្មីៗនេះ របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់»។

​នៅមុនប្រគល់ញ្ញាតិថតចម្លងជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា និងតំណាងឲ្យសមាជិក សមាជិកា ដែលបំពេញការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់បំពាក់ ផលិតស្បែកជើង និងកាបូប សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងកម្ពុជាចំនួនសរុបប្រមាណ ៤ម៉ឺននាក់ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ការតវ៉ានេះ ខណៈមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព និងធ្វើនយោបាយបំផ្លាញសន្តិភាព។

 លោកអះអាងថា សកម្មភាពរបស់អង្គការ សង់ត្រាល់ សព្វថ្ងៃនេះ មិនបានជួយដល់កម្មករនិយោជិតទូទៅក្នុងប្រទេសទេ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការមួយនេះ បែជាធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុកដែលមានស្រាប់ និងអ្នកវិនិយោគដែលកំពុងនឹងត្រៀមមកវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង។

ក្រុមសមាជិកអង្គការសង្គមស៊ីវិល សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាទាំងអស់ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ញ្ញាត្តិដែលប្រគល់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក្នុងពេលនេះ នឹងធ្វើឲ្យអង្គការសង់ត្រាល់បានឃើញ ហើយពិចារណាឡើងវិញ និងយល់អំពីក្តីព្រួយបារម្ភរបស់កម្មករ និយោជិត ហើយបញ្ឈប់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាពការងារកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ៕

អត្ថបទ ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        212
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm