៣ថ្ងៃមានពលករខ្មែរវិលមកពីថៃ តាមច្រកខេត្តបាត់ដំបងជិត៩០០នាក់ វិជ្ជមានកូវីដជាង៧០នាក់

2021/08/16 06:54:24 pm        882

បាត់ដំបង ៖ ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីបើកដំណើរការច្រកព្រំដែនឡើងវិញ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនខេត្តបាត់ដំបង ចំនួន៨៨១នាក់ ក្នុងនោះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន៧១នាក់។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែ សីហា ពលករខ្មែរចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្រុកកំរៀង និង អូរព្រំដែនកោះតូច ស្រុកសំពៅលូន មានចំនួន៣៩៨នាក់ បានធ្វើតេសរហ័ស រកឃើញឆ្លងជំងឺកូវីដ១៩ចំនួន២៩នាក់។

ចំណែកនៅថ្ងៃទី១៤ ខែ សីហា មានពលករចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) សរុបចំនួន៣៨៥នាក់ ធ្វើតេស្តរហ័ស រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់។សម្រាប់ថ្ងៃទី១៥ ខែ សីហា មានពលករចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ(អូរអន្លក់) ចំនួន៩៨នាក់ បានធ្វើ​តេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១០នាក់។

នៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាន​អញ្ជើញចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយក្រោមប្រធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩"។

យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងក្រុងបាត់ដំបង​ដោយមានការចុះបិទផ្លាកណែនាំ​នៅ​តាមដើមឈើ និងចងបដាអប់រំតាមទីកន្លែងសាធារណៈផ្សេងៗ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋបាន​យល់ដឹង និងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។

សម្រាប់ខេត្តបាត់ដំបង រហូតមកពេលនេះមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ប្រភេទDelta ចូល​ក្នុង​សហគមន៍ឡើយដោយសារតែអាជ្ញាធរខេត្តគ្រប់គ្រងបានយ៉ាងល្អនូវលំហូរពលករខ្មែរមកពីប្រទេសថៃ តាមរយៈការពង្រឹងកងកម្លាំងមានសមត្ថកិច្ចឈរជើងនៅតាមខ្សែ​បន្ទាត់ព្រំដែន​មិនឲ្យ​មាន​ពលករ ឬ ប្រជាពលរដ្ឋលួចចេញចូលឆ្លងដែនបានឡើយ។

រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី ករណីជាសះស្បើយ១៦៦នាក់ និងស្លាប់ម្នាក់ ។

រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤ ៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣ ២៨៧នាក់ កំពុងសម្រាកព្យាបាល ១ ៣៤០នាក់ និងស្លាប់៦០នាក់៕

អត្ថបទ៖ នឿត សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm