ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនជនល្មើសបម្រាម​រដ្ឋបាល និងបម្រាមគោចរ ១៤នាក់ទៀតទៅតុលាការថ្ងៃនេះ

2021/08/16 12:59:35 pm        583

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មនុស្សប្រុសស្រីចំនួន១៤នាក់ទៀត នឹងត្រូវបញ្ជូនទៅកាន់តុលាការរាជធានភ្នំពេញ នាថ្ងៃទី១៦ ខែសីហានេះ បន្ទាប់ពីពួកគេបានល្មើសនឹងបម្រាមរដ្ឋបាល និងបម្រាមគោចរ មានលេងល្បែងស៊ីសងខុសច្បាប់ ក្នុងរយៈពេល៣ថ្ងៃ នៃការអនុវត្តបម្រាមគោចរលើកទីពីរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។

ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈសាអេឡិចត្រូនិច(តេលេក្រាម) នាព្រឹកថ្ងៃទី១៦ ខែសីហានេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានលើកឡើងថា ក្នុងការអនុវត្តបម្រាមគោចរលើកទីពីរនេះ កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអនុវត្តយ៉ាងតឹងរឹងដូចលើកទី១ដែរ ដោយ​រយៈពេល​បីថ្ងៃនេះ នគរបាលបានឃាត់មនុស្ស ដើម្បីអប់រំ និងធ្វើការផាកពិន័យ​បាន​ចំនួន៨៩នាក់ ខណៈយានយន្តបានចំនួន១១៣គ្រឿង ហើយបានធ្វើការផាកពិន័យ​រួចចំនួន៣៨គ្រឿង ក្រៅពីនោះ នៅសល់ត្រូវបានយកទៅរក្សាទុកនៅតាមរដ្ឋបាលខណ្ឌនីមួយៗ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១៤ថ្ងៃ ក្នុងការអនុវត្តបម្រាមគោចរលើកទី១ គឺចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន​មនុស្សជាង៩០នាក់ ក្នុងនោះ បានបញ្ជូនទៅកាន់តុលាការចំនួន៣៦នាក់ និងពិន័យ​បាន​ប្រាក់​ចំនួន​ជាង២១៣លានរៀល។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមទៀតថា ការដាក់បម្រាមគោចរលើកទី២ ក្នុងរយៈពេលមួយសប្តាហ៍បន្ថែមទៀតនេះ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ក្នុងហេតុផល​ដដែលគឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែង​ថ្មីប្រភេទ​ដែលតានេះតែម្តង៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm