ក្រុមហាម៉ាស សារភាពថា ខ្លួនមិនដឹងថា មានចំណាប់ថ្នូរប៉ុន្មាននាក់ នៅមានជីវិត

2024/06/16 12:38:48 am        159

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានសារភាពថា ក្រុមភេរវករ មិនដឹងថា ចំណាប់ថ្នូរ ១២០នាក់ ដែលនៅសេសសល់របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា នៅរស់ ឬស្លាប់នោះទេ។

លោក Osama Hamdan អ្នកនាំពាក្យក្រុមហាម៉ាស និងជាសមាជិកការិយាល័យនយោបាយ បានប្រាប់សារព័ត៌មាន CNN ថា៖«គ្មាននរណាម្នាក់ដឹងថា«តើចំណាប់ខ្មាំងប៉ុន្មាននាក់នៅរស់ទេ ហើយបាននិយាយថា កិច្ចព្រមព្រៀងណាមួយ ដើម្បីដោះលែងពួកគេ ត្រូវតែរួមបញ្ចូលការធានានូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុង។

ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលមានកម្រិត គឺជាផ្នែកសំខាន់មួយនៃផែនការបទឈប់បាញ់បីផ្នែកដែលក្រុមសម្របសម្រួលអន្តរជាតិ រួមមានសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប កំពុងព្យាយាមជួយចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

ជោគវាសនានៃចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមភេរវករ ហើយត្រូវបាននាំយកទៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា បានក្លាយជាបញ្ហានយោបាយក្នុងស្រុកដ៏តានតឹង និងរំជួលចិត្តបំផុតសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលកំពុងប្រឈមនឹងការអំពាវនាវ        ពីសាធារណជន ឲ្យធ្វើបន្ថែមទៀត។

មនុស្សសរុបចំនួន ២៥១នាក់ ត្រូវបានចាប់ពង្រត់ ហើយ ១០៥នាក់ ត្រូវបានដោះលែង ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា។ ចំណែក ៧នាក់ ត្រូវបានជួយសង្គ្រោះពីការជាប់ឃុំឃាំងដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) រួមទាំង៤នាក់ កាលពីចុងសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        7
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm