សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហការជាមួយដៃគូជាតិ និងអន្តរជាតិរៀបចំសន្និសីទវេជ្ជសាស្រ្តអន្តរជាតិលើកទី៦

2024/06/16 04:28:35 am        555

ភ្នំពេញ៖សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការគាំទ្រដោយ Indian society of regenerative science និង Neuro gen brain and spine institute និងដៃគូសហការមួយចំនួនទៀត នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទវេជ្ជសាស្រ្តអន្តរជាតិលើកទី៦ ក្រោមប្រធានបទ «ដំណោះស្រាយ និងបច្ចេកវិទ្យាទំនើបចុងក្រោយសម្រាប់កុមារ មានវិបត្តិក្នុងការស្តាប់ ការអភិវឌ្ឍភាសា និងការនិយាយ»។ 

 ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីលោកជំទាវរដ្ឋលេខាធិការតំណាងក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិក-សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុបជាង២ពាន់នាក់។

 នៅក្នុងសន្និសីទឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា សន្និសីទអន្តរជាតិវេជ្ជសាស្រ្តនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និងអ្នកវេជ្ជសាស្រ្តឈានមុខគេក្នុងវិស័យសរសៃប្រសាទកុមារ ចិត្តវិទ្យា និងការស្តារនីតិសម្បទា ក៍ដូចជាអ្នកអភិវឌ្ឍបច្ចេកវិទ្យា និងអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិភាក្សាអំពីភាពជឿលឿនចុងក្រោយបំផុតក្នុងការធ្វើរោគវិនិច្ឆ័យ ដើម្បីបង្ការ និងការព្យាបាលជំងឺនេះដល់កុមារ។ ឯកឧត្តមបន្តថា សន្និសីទនេះ ពិតជាមានសារៈសំខាន់ដែលបានឆ្លុះបញ្ចាំងពីសភាពការណ៍ និងតំរូវការជាក់ស្តែងនៅក្នុងសង្គមកម្ពុជា ក៍ដូចជាពិភពលោកដែលបាននិងកំពុងទទួលរងនូវវិបត្តិសុខភាពសាធារណៈដ៍គួរឱ្យបារម្ភភាពពីភាពមិនប្រក្រតីនៃការអភិវឌ្ឍខួរក្បាលកុមារដែលបណ្តាលឱ្យកុមារមានបញ្ហាដូចជា៖ អូទីហ្សឹម(Autism) ចលករខួរក្បាល (Cerebral Palsy) ដោនស៊ីនដ្រូម( Down-Syndrome) ស្វិតសាច់ដុំ (Muscular Dystrophy) ខ្សោយបញ្ញា( Intellectual disability) ការបាត់បង់ការស្តាប់(Hearing loss) និងការធ្លាក់ចុះខ្សោយនៃការមើលឃើញជាដើម។

 គួរបញ្ជាក់ដែរថា សន្និសីទវេជ្ជសាស្រ្តអន្តរជាតិស្តីពី «ដំណោះស្រាយ និងបច្ចេកវិទ្យាទំនើបចុងក្រោយសម្រាប់កុមារ មានវិបត្តិក្នុងការស្តាប់ ការអភិវឌ្ឍភាសា និងការនិយាយ» មានការបង្ហាញពីវាគ្មិនកិត្តិយសចំនួន៣រូបដែលក្នុងនោះរួមមាន៖ទី១.លោកវេជ្ជបណ្ឌិតឯកទេស កែវ វណ្ណា អនុប្រធានមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទី២.លោកស្រីវេជ្ជបណ្ឌិត Nandini Gokulchandran អនុប្រធានវិទ្យាស្ថាន និងជាប្រធានផ្នែកសេវាកម្មវេជ្ជសាស្រ្តនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ និងខួរក្បាលនៃទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា និងទី៣.លោកសាស្រ្តាចារ្យបណ្ឌិត Alok Sharma ប្រធានសមាគមនផ្នែកវិទ្យាសាស្រ្តបណ្តុះកោសិកាឡើងវិញ នៃប្រទេសឥណ្ឌា និងជាប្រធានវិទ្យាស្ថានប្រព័ន្ធប្រសាទ និងខួរក្បាលនៃទីក្រុងម៉ុមបៃ នៃប្រទេសឥណ្ឌា។អត្ថបទ៖ទូច សោភ័ណ ថត៖ឡាយ សុភ័ណ រូបភាព៖សន្និសីទវេជ្ជសាស្រ្តអន្តរជាតិលើកទី៦

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm