វិស័យ ធីវ៉េត ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា

2024/06/16 05:44:43 pm        112

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រោះបានជួយផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព ដល់យុវជនដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ។ 

​ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ឯកឧត្តមរដ្ឋមន្ត្រី បានប្រសាសន៍បញ្ជាក់ថា ធីវ៉េត បាននិងកំពុងធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់កម្ពុជា មានភាពធននិងការប្រែប្រួល ផ្លាស់ប្តូរនៃស្ថានភាពទីផ្សារការងារ ការវិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ព្រមទាំងជួយឱ្យយុវជនអាចចាប់យកឱកាសការងារ បានយ៉ាងឆាប់រហ័ស កាត់បន្ថយភាពឥតការងារធ្វើ ក៏ដូចជាជម្រុញ ការចូលរួមចំណែករបស់យុវជន ឱ្យបានកាន់តែផុលផុស ទូលំទូលាយ ក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា មិនតែប៉ុណ្ណោះ ធីវ៉េត គឺជាស្ពានចម្លងដែលមានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែង នៃប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយអាចធ្វើបាននៅគ្រប់ទីកន្លែង រួមមានគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ ព្រមទាំងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័ស ឆ្ពស់ទៅរកការងារ និងជាជំហានផ្លូវដើរ ធ្វើឱ្យសិស្សអាចបន្តការសិក្សាបានកាន់តែខ្ពស់ ហើយអាចបំពេញកិច្ចការងារបានក្នុងពេលតែមួយ។ 

 ពាក់ព័្ធវិស័យ ធីវ៉េត នេះដែរ សិស្ស និស្សិត ដែលចូលរួមទស្សនាការតាំងពិព័រណ៌ស្នាដៃ និងសមិទ្ធផលនានាក្នុងវិស័យ ធីវ៉េត បានលើកឡើងថា ពិតជាមានអារម្មណ៍ថាប្លែក និងសប្បាយរីករាយជាខ្លាំង ដែលបានឃើញរូបភាពថ្មីៗផ្ទាល់ភ្នែក ដោយមិននឹកស្មានថា យុវជនខ្មែរអាចធ្វើបានមិនចាញ់បរទេសនោះទេ។ បន្ថែមពីនេះ បានស្វែងយល់បន្ថែមទៀតអំពី ធីវ៉េត ក៏ដូចជាបានដឹងកាន់តែច្បាស់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ជូនដល់យុវជន ១លាន៥សែននាក់ លើកកម្រិតសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ សិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផងតាមរយៈពិធីនេះ។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ រៀបចំឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវាជាតិនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងដើម្បីទាក់ទាញឲ្យសាធារណជន ក៏ដូចជាលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាល ចូលរួមជំរុញលើកទឹកចិត្តឲ្យកូនងាកមករៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈកាន់តែច្រើនឡើងថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

អត្ថបទ ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        30
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        39
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm