UNRWA៖ កុមារជាង ៦០ ម៉ឺននាក់នៅហ្កាហ្សា មិនទទួលបានការអប់រំដោយសារតែសង្រ្គាម

2024/06/16 09:00:26 pm        84


ស្ថាប័នអង្គការសហប្រជាជាតិមួយបាននិយាយកាលពីថ្ងៃសៅរ៍ (១៥ មិថុនា) ថា កុមារប្រហែល ៦២៥.០០០ នាក់មិនទទួលបានការអប់រំនៅតំបន់ហ្កាហ្សាស្ទ្រីបនោះទេ ខណៈដែលសាលារៀនត្រូវបានបង្ខំឱ្យបិទទ្វារ ដោយសារតែជម្លោះដ៏បង្ហូរឈាមរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ថាក្រុមការងាររបស់ខ្លួនបន្តគាំទ្រកុមារប៉ាឡេស្ទីនតាមរយៈសកម្មភាពដែលជួយពួកគេឱ្យត្រឡប់ទៅរៀនវិញ ប៉ុន្តែនេះមិនគ្រប់គ្រាន់ទេ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃបទឈប់បាញ់បន្ទាន់មួយនៅពេលនេះ។

សង្រ្គាមបានធ្វើឱ្យក្មេងៗនៅតំបន់ហ្កាហ្សា បាត់បង់កុមារភាពរបស់ពួកគេ ហើយកុមារដែលនៅរស់រានមានជីវិតកំពុងមានរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែសាលារៀនរបស់ពួកគេត្រូវបានបំផ្លាញ ហើយពួកគេបានបាត់បង់ការសិក្សាពេញមួយឆ្នាំដោយពុំមានការអប់រំ និងមិនអាចលេងកម្សាន្តក្នុងកុមារភាពរបស់ពួកគេបាន។

សេចក្តីថ្លែងការណ៍បាននិយាយថា កុមារគឺជាមនុស្សដំបូងគេដែលទទួលរងការឈឺចាប់បំផុតនៅក្នុងជម្លោះ និងសង្រ្គាម ដោយចង្អុលបង្ហាញថាកុមារមួយចំនួនធំត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួស ហើយកុមារជាច្រើននឹងមានស្លាកស្នាមផ្លូវចិត្តអស់មួយជីវិត។

ចាប់តាំងពីថ្ងៃទី០៧ ខែតុលាកន្លងមក អ៊ីស្រាអែល បាននិងកំពុងធ្វើសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលនាំឱ្យមានការស្លាប់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលលើភាគខាងត្បូងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm