មេដឹកនាំស្តាំនិយមរបស់ស្វីស ហៅជំនួបកំពូលសន្តិភាពអ៊ុយក្រែន ថាជារឿងដ៏អាម៉ាស់

2024/06/17 04:55:24 pm        207

អ្នកនយោបាយជាតិនិយម-ស្តាំនិយមឈានមុខគេរបស់ប្រទេសស្វីស បានរិះគន់កិច្ចប្រជុំកំពូលដែលប្រទេសរបស់ខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះក្នុងគោលបំណងដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមលើអ៊ុយក្រែន ថាជា «ភាពអាម៉ាស់» ដោយឆ្លុះបញ្ចាំងពីទស្សនៈដែលថាកិច្ចពិភាក្សានេះកំពុងធ្វើឱ្យខូចដល់អព្យាក្រឹតភាពប្រពៃណីរបស់ប្រទេសស្វីស។

គណបក្សប្រជាជនស្វីស (SVP) ដែលជាបក្សស្តាំនិយម និងធំជាងគេនៅក្នុងសភាជាន់ទាប និយាយថា អព្យាក្រឹតភាពគឺជាផ្នែកសំខាន់មួយនៃភាពរុងរឿងរបស់ប្រទេសស្វីស ហើយបានចាប់ផ្តើមការបោះឆ្នោតប្រជាមតិដើម្បីដាក់បញ្ចូលគោលការណ៍នេះនៅក្នុងរដ្ឋធម្មនុញ្ញ។

បណ្ដាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្ស SVP នេះបានលើកឡើងថា ប្រទេសស្វីសមិនគួរធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកាលពីចុងសប្តាហ៍នេះដោយគ្មានវត្តមានប្រទេសរុស្ស៊ីទេ ហើយលោក នីលស៍ ហ្វេចធឺ (Nils Fiechter) ប្រធានក្រុមយុវជនរបស់គណបក្ស SVP បានរិះគន់ខ្លាំងៗលើកិច្ចពិភាក្សានេះក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT ។

កិច្ចប្រជុំកំពូល ដែលធ្វើឡើងនៅរមណីយដ្ឋានដ៏ប្រណិតឈ្មោះ ប៊ឺហ្កិនស្តុក (Buergenstock) បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកលើថា តើប្រទេសស្វីស គួរតែបោះបង់ចោលអព្យាក្រឹតភាពរបស់ខ្លួន ដែលជាជំហរចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនស្វីស ឬយ៉ាងណា។

មហាអំណាចលោកខាងលិច និងប្រទេសផ្សេងទៀតនៅក្នុងសន្និសីទកាលពីថ្ងៃអាទិត្យ ស្វះស្វែងរកការឯកភាពគ្នាលើការថ្កោលទោសប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី និងគូសបញ្ជាក់ពីតួលេខអ្នកស្លាប់ដ៏សម្បើមនៅក្នុងសង្គ្រាម៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        7
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm