ក្រសែ​ភ្នែក​ទាំងអស់​ផ្ដោត​លើ​អនាគត​នយោបាយ​របស់​នាយករដ្ឋមន្ត្រី ​Muhyiddin របស់​ម៉ាឡេស៊ី​មុន​ពេល​ចូល​គាល់​ព្រះមហាក្សត្រ​

2021/08/16 09:16:02 pm        521

​ម៉ាឡេស៊ី៖ ក្រសែ​ភ្នែក​ទាំងអស់​ផ្ដោត​លើ​អនាគត​នយោបាយ ​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Muhyiddin Yassin ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​សេចក្តី​ប្រកាស​អំពី​អនាគត​នយោបាយ​របស់​លោក ​បន្ទាប់ពី​បាន​ចូល​គាល់​ព្រះមហាក្សត្រ King Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah នៅ​ថ្ងៃ​ចន្ទ ​ទី​១៦ ខែ​សីហា​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Bernama បាន​រាយការណ៍​ថា នៅ​ពេល​ចាក​ចេញពី​លំនៅដ្ឋាន​របស់​លោកនៅ​តំបន់ Bukit Damansara នៅ​ម៉ោង ៧.៤២​នាទី​ព្រឹក លោក Muhyiddin ត្រូវ​បាន​គេ​ឃើញ​គ្រវី​ដៃ​ដាក់​បុគ្គលិក​សារព័ត៌មាន ​ដែល​បាន​នៅ​ជុំវិញ​តំបន់​តាំង​ពី​ព្រឹក​ព្រលឹម​។ សារព័ត៌មាន​ The Star បាន​រាយការណ៍​ថា​ លោក​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ម៉ោង ១១.៣០​នាទី​ព្រឹក​ ជាទី​ដែល​លោក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ប្រកាស​ជា​ផ្លូវការ​ពី​ការលាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​។​ ​សារព័ត៌មាន​ក្នុងស្រុក Malaysiakini បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក Muhyiddin Yassin នឹង​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​បាត់បង់​សំឡេង​ភាគច្រើន​ដោយសារ​ទំនាស់​ នៅ​ក្នុង​ក្រុម​បក្ស​ចម្រុះ​ដែល​កំពុង​កាន់អំណាច​។​

​ប្រសិនបើ​មានការ​បញ្ជាក់​ការលាលែង​ពី​តំណែង​របស់​លោក Muhyiddin នឹង​បញ្ចប់​ភាព​ច្របូកច្របល់​រយៈពេល ១៧ខែ​នៅ​ក្នុង​ការ​កាន់​តំណែង ​ប៉ុន្តែ​ក៏​នាំមក​នូវ​ភាព​មិន​ច្បាស់​លាស់​បន្ថែម​ទៀត​ដល់​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស Covid-19 និង​វិបត្តិ​សេដ្ឋកិច្ច​។​ គេ​ពុំ​បាន​ដឹង​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា ​អ្នកណា​អាច​បង្កើត​រដ្ឋាភិបាល​បន្ទាប់ ដោយ​មិន​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា ឬ​ថា​តើ​ការបោះឆ្នោត​អាច​ត្រូវ​បាន​ធ្វើឡើង​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​សកល ឬ​យ៉ាងណា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        259
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        301
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        280

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm