អ៊ីស្រាអែល នឹង«ពង្រឹង»ការតាំងទីលំនៅនៅវេសបែង បន្ទាប់ពីប្រទេសមួយចំនួនទទួលស្គាល់រដ្ឋប៉ា ឡេស្ទីន

2024/06/17 06:33:04 pm        82

រដ្ឋាភិបាលរបស់អ៊ីស្រាអែល និយាយថា ខ្លួនកំពុងស្វែងរក «ពង្រឹង» ការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅតំបន់វេសបែងដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល បន្ទាប់ពីប្រទេសជាច្រើន បានទទួលស្គាល់ជារដ្ឋប៉ាឡេស្ទីន ជាឯកតោភាគី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សំណើទាំងអស់សម្រាប់ការពង្រឹងការតាំងទីលំនៅ ជាក្នុងអ្វីដែលអ៊ីស្រាអែលសំដៅលើតំបន់ភ្នំ Judea និង Samaria នឹងត្រូវបានបោះឆ្នោត នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនៅពេលក្រោយ។

ប្រទេសន័រវែស អៀរឡង់ អេស្ប៉ាញ និងស្លូវេនី បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ដែលជាវិធានការមួយ ត្រូវបានជំរុញយ៉ាងហោចណាស់មួយផ្នែក ដោយការបដិសេធដោយបើកចំហរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការប្តេជ្ញាចិត្តចំពោះដំណោះស្រាយរដ្ឋពីរ។

ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ការសម្រេចនេះ គឺជារង្វាន់សម្រាប់អំពើភេរវកម្ម ហើយនឹងធ្វើឲ្យក្រុមហាម៉ាសកាន់តែរឹងមាំ។

សេចក្តីថ្លែងការណ៍នោះ ក៏បាននិយាយផងដែរថា អ៊ីស្រាអែល នឹងពិនិត្យមើលថាតើមានសកម្មភាពអ្វីខ្លះដើម្បីប្រឆាំងនឹងអាជ្ញាធរប៉ាឡេស្ទីន ខណៈដែលខ្លួន បានចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុង ស្ថាប័នអន្តរជាតិ។

កាលពីដើមខែនេះ អាជ្ញាធរប៉ាឡេស្ទីន បានដាក់ពាក្យចូលរួមសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm