ទាហានអ៊ីស្រាអែល ៨នាក់ បានស្លាប់ក្នុងការវាយប្រហារ នៅហ្កាហ្សាភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានខែនេះ

2024/06/17 07:04:24 pm        94

យោធា បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះមួយនៅតំបន់ហ្កាហ្សាភាគខាងត្បូង បានសម្លាប់ទាហាន អ៊ីស្រាអែល ៨នាក់ ដែលជាការវាយប្រហារដ៏សាហាវបំផុតលើកងកម្លាំងអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែនេះ។

ការវាយប្រហារ ដែលកើតឡើងជាង ៨ខែ ក្លាយទៅក្នុងសង្រ្គាមដ៏ក្រៀមក្រំ ដែលបង្ហាញសញ្ញាតិចតួចនៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ ទំនងជាជំរុញការអំពាវនាវថ្មីសម្រាប់បទឈប់បាញ់ដោយក្រុមបាតុករអ៊ីស្រាអែល។ ការអំពាវនាវនេះ ក៏បានកើតឡើង នៅពេលដែលរដ្ឋាភិបាល ប្រឈមមុខនឹងការខឹងសម្បាយ៉ាងទូលំទូលាយចំពោះការលើកលែងពីការបម្រើយោធាសម្រាប់ក្រុមយុវជនកាន់សាសនាគ្រិស្តអូស្សូដុកជ្រុលនិយម។

អ៊ីស្រាអែល បានបើកការវាយលុកតាមផ្លូវអាកាស និងជើងគោកនៅតំបន់ហ្កហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងបានចាប់មនុស្ស ២៥០នាក់ផ្សេងទៀត ធ្វើជាចំណាប់ថ្នូរ ។ ការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៧.០០០នាក់។ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ ដែលមិនបែងចែករវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធទេ។

ការវាយប្រហារនេះ ក៏បានបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌ នៅតំបន់ហ្កាហ្សា ដែលជាង ៨០ភាគរយនៃចំនួនប្រជាជនត្រូវបានផ្លាស់ទីលំនៅ និងការរឹតបន្តឹងរបស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាដែលកំពុងបន្ត បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកជំនួយមនុស្សធម៌ ដែលជំរុញឲ្យមានការស្រេកឃ្លានរីករាលដាល។

ការផ្ទុះកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅក្នុងទីក្រុងរ៉ាហ្វា ជាទីក្រុងភាគខាងត្បូង ដែលអ៊ីស្រាអែលបានកំណត់ថា ជាបន្ទាយដ៏សំខាន់ចុងក្រោយរបស់ក្រុមហាម៉ាស។ អ៊ីស្រាអែល បានបញ្ជូនកងទ័ពជើងគោកទៅកាន់ទីក្រុងនេះ កាលពីដើមខែឧសភា ហើយមិនបានផ្តល់ការចង្អុលបង្ហាញថា នៅពេលណាដែលប្រតិបត្តិការនេះ នឹងបញ្ចប់នោះទេ។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm