ក្រសួងមហាផ្ទៃ បង្កើត App ទទួលបណ្ដឹង និងពង្រឹងប្រសិទ្ធភាពច្រកចេញចូលតែមួយ

2024/06/17 08:34:19 pm        624

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ កំពុងបង្កើត App មួយ​ ដើម្បីឲ្យប្រជាពលរដ្ឋអាចដាក់ពាក្យបណ្ដឹង ពាក់​ព័ន្ធ​ការងារនៅតាមច្រកចេញចូលតែមួយ ឬសំណូមពរ និងបញ្ហាអ្វីមួយ ដើម្បីឲ្យរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ដឹង និងយកទៅដោះស្រាយ ហើយរដ្ឋបាលថ្នាក់ជាតិ ក៏ត្រូវតាមដានពីការ​ដោះស្រាយ​នោះ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការ ផ្ដល់សេវាតាមច្រកចេញចូលតែមួយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា មានប្រសាសន៍ថា យន្តការច្រកចេញចូលតែមួយ ជា​ទីតាំង​ប្រមូលផ្ដុំសេវារដ្ឋបាលនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ច រដ្ឋបាលថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់ បង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ពិសេសការបង្ខិតការផ្ដល់សេវា ឲ្យ​កាន់​តែ​គៀក​ជូនពលរដ្ឋ ហើយការងារនេះ នៅតែជាអទិភាពក្នុងកំណែទម្រង់វិមជ្ឈការ និងវិ​សហ​មជ្ឈការ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ។

ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងការជំរុញឲ្យយន្តការបម្រើសេវា នៅតាមច្រកចេញចូលតែមួយ កាន់​តែ​មាន​ប្រសិទ្ធភាព ឬពលរដ្ឋមានបញ្ហាមិនសប្បាយចិត្តអ្វីមួយ ពីការផ្ដល់សេវារបស់អាជ្ញាធរ ក្រសួង​មហាផ្ទៃ កំពុងបង្កើតអែប ដើម្បីទទួលមតិប្រជាពលរដ្ឋ អាចដាក់​ពាក្យ​បណ្ដឹង​តវ៉ា​លើ​ករណី​ផ្សេង​ៗ តាមAppនោះបាន ។

ឯកឧត្តមបានបន្ថែមថា ចំពោះការទទួលយកសេវា តាមច្រកចេញចូលតែមួយនេះ គឺរហូតមក​ដល់ ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋបានយល់ច្បាស់យ៉ាងទូលំទូលាយ និងទៅទទួលសេវាជាហូរហែរ ប៉ុន្តែ​យ៉ាង​ណាក៏ដោយ សូមប្រជាពលរដ្ឋ ដែលមានតម្រូវការអ្វីមួយ សូមអញ្ជើញទៅទទួលសេវាផ្ទាល់ ដើម្បី​បានដឹងពីប្រសិទ្ធភាពការផ្ដល់សេវា ឬអាចឲ្យមន្ត្រីពន្យល់ពីការងារអ្វីមួយឲ្យបានច្បាស់លាស់ ជា​ជាងពឹងពាក់លើអ្នករត់ការ ។

ជា​មួយនេះ ឯកឧត្តមអគ្គនាយកដ្ឋានបាល បានគូរបញ្ជាក់ថា ដើម្បីឲ្យយ​ន្តការ​ច្រក​ចេញ​ចូល​តែ​មួយ កាន់តែទទួលបានលទ្ធផលល្អបន្ថែមទៀត ស្នើទៅក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ សូម​ពង្រឹង​សមត្ថ​ភាព​បន្ថែមមន្ត្រីប្រចាំការ តាមរយៈការបើកវគ្គបណ្ដុះបណ្ដាល ពិសេសសូម​មន្ត្រី​ទាំង​អ​ស់​ធ្វើ​ការ​ប្រកបដោយក្រមសីលធម៌ មានវិជ្ជាជីវៈ រុះរាយចំពោះប្រជាពលរដ្ឋ ដែលទៅទទួលសេវា ដើម្បី​កុំ​ឲ្យមានការថ្នាំងថ្នាក់ពីពួកគាត់ ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកឡើងថា ការផ្តល់សេវា​តាម​ច្រក​ចេញ​ចូល​តែ​មួយ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ពិសេសគឺការ​ខិតខំ​ធ្វើ​ឱ្យ​នីតិវិ​ធី​កាន់តែសាមញ្ញ មានតម្លាភាព និងឆាប់រហ័ស ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រម​ទាំង​ចូល​រួម​ចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសគឺ ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ស្របតាម ការវិវត្ត និងតម្រូវ​ការ​ក្នុង​សង្គម ដើម្បីបង្កភាពងាយស្រួល និងធានានូវភាពពេញចិត្តរបស់ប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានរៀបចំអង្គភាព និង​ការិយាល័យច្រកច្រកចេញចូលតែមួយ នៅគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ លើកលែងតែនៅក្រុងសំពៅពូន និងក្រុងរុនតាឯកតេជោសែន ដែល​ជា​ក្រុង​ទើប​នឹង​បង្កើតថ្មីៗ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        2
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm