រយៈពេល២៦ឆ្នាំ ក្រុមប្រឹក្សាធម្មនុញ្ញជំរុញម៉ឺងម៉ាត់លើការពង្រឹងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា

2024/06/17 09:43:29 pm        118

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា រយៈ​ពេល​២៦​ឆ្នាំ ក្រុមប្រឹក្សាធម្មនុញ្ញជំរុញម៉ឺងម៉ាត់លើការពង្រឹងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាខួបកំណើត​គម្រប់​២៦​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៤)។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មានប្រសាសន៍ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​ស្ថាប័ន​កំពូល​តែ​មួយ​គត់ ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនិងចាត់ទុកជាអសារសូន្យ ចំពោះ​ការ​អនុម័ត​ទាំង​ឡាយ​របស់​រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការ​គ្រប់​គ្រង​រដ្ឋបាលរបស់ប្រទេសជាតិ។

ឯកឧត្តមបញ្ជាក់ថា រយៈពេល២៦ឆ្នាំកន្កងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយ​គោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញកំណត់ទាំងតួនាទី និងភារកិច្ច ដោយ​ធានា​ការ​គោរព​ចំពោះ​រដ្ឋ​ធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​ហើយ ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យលើធម្មនុញ្ញភាពរបស់រដ្ឋធម្មនុញ្ញ។

ឆ្លៀត​ក្នុងកាសនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម លើកឡើងថា ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការចាប់កំណើតធម្មនុញ្ញនិយម កម្ពុជាពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ ដើម្បី​ជា​និមិត្ត​រូប និងជាទីសម្រាប់ប្រារព្ធពិធីអបអរខួបរដ្ឋធម្មនុញ្ញ ដែលជាច្បាប់​កំពូល​រប​ស់​ប្រទេស​នៅ​ឡើយ។ ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា នេះជាសម័យកាលដ៏សមគួរ ក្នុងការស្ថាបនា​វិមាន​រដ្ឋ​ធម្មនុញ្ញ ទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាលនៅក្នុងសម័យតេជោសន្តិភាព សម្រាប់​កូន​ចៅ​ជំនាន់ក្រោយបានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋធម្មនុញ្ញ ជាសមិទ្ធផល និង​ជា​ចំណង​ដៃ​ជាប្រវត្តិសាស្ត្រ ដែលកើតចេញ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែល​មាន​ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរជាតិ៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm