ក្រុមហ៊ួទីនៅយេម៉ែន អះអាងថា ពួកគេបានវាយប្រហារលើនាវាពីរគ្រឿង និងនាវាពិឃាតរបស់អាមេរិក

2024/06/17 10:20:19 pm        57

ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានវាយប្រហារលើនាវាស៊ីវិលចំនួនពីរគ្រឿង រួមជាមួយនឹងនាវាពិឃាតអាមេរិក នៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់ ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ពួកគេ ក្នុងការរំខានដល់ការដឹកជញ្ជូន ជាអ្វីដែលពួកគេនិយាយថា ជាការគាំទ្រសម្រាប់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទី លោក Yahya Saree បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានបាញ់មីស៊ីលបាលិស្ទិកទៅលើនាវាពិឃាតអាមេរិក មីស៊ីលជាច្រើនគ្រាប់របស់កងទ័ពជើងទឹក ទៅលើនាវាមួយគ្រឿងមានឈ្មោះថា Captain Paris និងបានវាយប្រហារដោយយាន           ដ្រូនជាច្រើនគ្រឿង ទៅលើនាវាមួយគ្រឿងទៀត ដែលមានឈ្មោះថា Happy Condor ។ ពុំមិនដឹងច្បាស់ថាតើមានគោលដៅណាមួយ ត្រូវរងការវាយនោះទេ។

កាលពីព្រឹកថ្ងៃអាទិត្យ កិច្ចប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បាននិយាយថា នាវាមួយគ្រឿងនៅចម្ងាយ ៤០ម៉ាយពីភាគខាងត្បូងនៃទីក្រុង al Mukha របស់ប្រទេសយេ    ម៉ែន បានរាយការណ៍ពីការផ្ទុះចំនួនពីរ នៅក្បែរនោះ។ កិច្ចប្រតិបត្តិការនេះ បាននិយាយថា នាវានិងនាវិករបស់ខ្លួន មានសុវត្ថិភាព និងបន្តដំណើររបស់ពួកគេ ដោយមិនបានកំណត់អត្តសញ្ញាណនាវានោះទេ។

ក្រុមឧទ្ទាមហ៊ួទីមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ដែលគ្រប់គ្រងរដ្ឋធានីយេម៉ែន និងតំបន់មានប្រជាជនភាគច្រើន បានបើកការវាយប្រហាររាប់សិបលើកលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។

ការវាយប្រហារទាំងនោះ បានធ្វើឲ្យពាណិជ្ជកម្មសកលលោកកាន់តែមានការលំបាក ដោយបង្ខំឲ្យម្ចាស់នាវា ផ្លាស់ប្តូរផ្លូវចេញឆ្ងាយពីព្រែកជីកស៊ុយអេ (Suez) ហើយបាននាំឲ្យមានការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេស ចាប់តាំងពីខែកុម្ភៈមក។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm