មនុស្ស​ ៧​នាក់​ស្លាប់​ ខណៈ​រាប់​ពាន់​នាក់​សម្រុក​ទៅកាន់​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​គេច​ពី​ពួក​តា​លី​បង់

2021/08/17 05:30:25 pm        523

​អាហ្វហ្គានីស្ថាន៖ មនុស្ស ​៧​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ ខណៈ​ភាព​ច្របូកច្របល់​បាន​ផ្ទុះ​ឡើង​នៅ​អាកាសយានដ្ឋាន​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ប្រជាពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ភាព​អស់​សង្ឃឹមកំពុង​ព្យាយាម​រត់គេច ​ចេញពី​របប​គ្រប់គ្រង​របស់​ពួក​បះបោរ​តា​លី​បង់​។​

សារព័ត៌មាន ​The Wall Street Journal បាន​រាយការណ៍​ថា​ មាន​អំពើ​ហិង្សាបាន​ផ្ទុះឡើង​នៅ​ឯ​ព្រលានយន្តហោះ​កា​ប៊ុល ខណៈ​ពលរដ្ឋ​ព្យាយាម​គេច​ពី​ពួក​តា​លី​បង់​។​ ​ទាំង​កងទ័ព​អាមេរិក និង​ក្រុម​អ្នក​ប្រយុទ្ធ​តា​លី​បង់​បាន​បាញ់​ឡើងលើ​អាកាស ខណៈ​ហ្វូង​មនុស្ស​អស់​សង្ឃឹម​បាន​ប្រញាប់ប្រញាល់​ទៅ​ទីនោះ​ ដោយ​សង្ឃឹម​ថា​នឹង​បាន​ឡើង​ជិះ​ជើង​ហោះ​ហើរ​ស៊ីវិល ដែល​ភាគច្រើន​ត្រូវ​បាន​លុបចោល​។ អ្នក​ផ្សេងទៀត​បង្វែរ​ទិសដៅ​ទៅកាន់​ផ្នែក​យោធា​ នៃ​អាកាស​យានដ្ឋាន​ដែល​រដ្ឋាភិបាល​អាមេរិក អង់គ្លេស និង​រដ្ឋាភិបាល​បរទេស​ដទៃ​ទៀត​កំពុង​ដឹក​ជនជាតិ​របស់​ពួកគេ ក៏ដូចជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយ​ចំនួន​ ដែល​បាន​ធ្វើ​ការ​ឱ្យ​ពួកគេ​ចេញពី​ប្រទេស​នេះ​។ ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​ពាន់​នាក់ ​បាន​ធ្វើ​ដំណើ​រ​ទៅកាន់​អាកាសយានដ្ឋាន​ដោយ​អស់សង្ឃឹម ​ដោយ​អ្នកខ្លះ​តោង​ជាប់​នឹង​យន្តហោះ​ដឹកជញ្ជូន​យោធា​អាមេរិក ​នៅ​ពេល​ដែល​យន្ត​ហោះ​ចេញ​ដំណើរ​លើ​ផ្លូវ​រត់​។ ក្រោយមក​វីដេអូ​បាន​បង្ហាញ​ថា​ មនុស្ស​បាន​ធ្លាក់​ពី​យន្តហោះ​តែមួយបន្ទាប់ពី​បាន​ហោះ​ឡើង​។​

ស្រប​ពេល​មាន​ភាព​ច្របូកច្របល់ កងទ័ព​អាមេរិក​បាន​បាញ់​ឡើងលើ​អាកាស​ដើម្បី​រារាំង​មនុស្ស​ ដែល​ព្យាយាម​ប្រជ្រៀត​យក​ផ្លូវ​ឆ្ពោះ​ទៅ​ជើង​ហោះ​ហើរ​យោធា​មួយ ​ដែល​បាន​ជម្លៀស​អ្នកការទូត​អាមេរិក​ និង​បុគ្គលិក​ស្ថានទូត។ ដំបូង​ឡើយ​មនុស្ស ៥​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​។ សាក្សី​ម្នាក់​បាន​និយាយ​ថា ​វា​មិន​ច្បាស់​ទេ​ ថា​តើ​ពួកគេ​ត្រូវ​បាន​បាញ់សម្លាប់ ​ឬ​ស្លាប់​នៅ​ក្នុង​ការ​រត់​ជាន់គ្នា​។ មន្ត្រី​អាមេរិក​ម្នាក់​ក៏បាន​និយាយ​ផង​ដែរ​ថា ​ខ្មាន់កាំភ្លើង​ ២នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​អាមេរិក​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា ​មានការ​ចង្អុល​បង្ហាញ​ថា ​ទាហាន​អាមេរិក​ម្នាក់​បាន​រង​របួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        457
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        349
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm