ពួកមូស្លីម «គប់ថ្មដាក់បិសាច» សម្រាប់ថ្ងៃទី២ ជាផ្នែកនៃពិធីបុណ្យហាជី នៅអារ៉ាប៊ីសាអ៊ូឌីត

2024/06/17 10:37:58 pm        67

អ្នកធ្វើធម្មយាត្រា ដែលជាអ្នកកាន់សាសនាឥស្លាម ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បាននាំគ្នាគប់ដុំថ្មដាក់ជញ្ជាំងដ៏ធំ ដោយការធ្វើបែបនេះ គឺជាការគប់ដុំថ្មនិមិត្តរូបដាក់ពួកបិសាច នៅព្រឹកថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ ដែលជាថ្ងៃទី២ នៃការប្រារព្ធពិធីនេះ។

អ្នកធ្វើធម្មយាត្រាក្នុងចំនួនដ៏ច្រើននោះ បានទៅទីក្រុង Mina ដែលមានចម្ងាយ ២-៣ គីឡូម៉ែត្រ នៅភាគខាងកើតនៃទីក្រុង Mecca បន្ទាប់ពីពួកគេបានចំណាយពេល ១យប់ នៅឯ Muzdalifa ជាកន្លែងដែលពួកគេបានប្រមូលគ្រួស ហើយគប់ទៅលើសសរថ្មដែលជានិមិត្តរូបឲ្យពួកបិសាច ពោលគឺអំពើអាក្រក់នានា។

គួរបញ្ជាក់ថា អ្នកធ្វើធម្មយាត្រាកំពុងចូលរួមក្នុងពិធីបុណ្យហាជី ដែលត្រូវបានគេចាត់ទុកថា ជាការជួបជុំតាមបែបសាសនាដ៏ធំបំផុតរបស់ពិភពលោក និងជាការបំពេញកាតព្វកិច្ចម្តង ក្នុង ១ជីវិតរបស់ខ្លួន សម្រាប់ប្រជាជនអ្នកកាន់សាសនាឥស្លាមសុខភាពរឹងមាំគ្រប់រូប ដែលអាចលៃលកទៅចូលរួមបាន។

ពិធីបុណ្យហាជី ដែលនឹងបញ្ចប់នៅថ្ងៃពុធ (ទី១៩ ខែមិថុនា) គឺជាការប្រមូលផ្តុំដ៏ធំបំផុតមួយ ក្នុងចំណោមការប្រមូលផ្ដុំដ៏ធំបំផុតរបស់ពិភពលោក ដោយគេរំពឹងថា អ្នកធ្វើធម្មយាត្រាជាង ១,៨លាននាក់ នឹងចូលរួមនៅឆ្នាំនេះ។ នេះបើយោងតាមអាជ្ញាធរស្ថិតិទូទៅរបស់អារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        16
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm