ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង ទាក់ចិត្តជនបរទេស និងប៉ងរត់នៅខេត្តសៀមរាប និងព្រះសីហនុទៀត

2024/06/17 10:45:42 pm        121

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុប ៤,១១០នាក់ ក្នុងនោះ​មាន​ជន​បរទេសជិត ១ពាន់នាក់ ដែលសុទ្ធតែសប្បាយរីករាយ ក្នុងការចូលរួមរត់ ហើយមាន​ជន​បរទេស​ខ្លះ បានជាប់ចិត្ត និងប៉ងបន្ដចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តសៀមរាប ក៏​ដូច​ជា​ខេត្ត​ព្រះសីហនុបន្ដទៀតផង ។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមអធិបតីតភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើន ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍នេះ ប្រកបដោយសុវត្ថិភាព និងរលូនផងដែរ ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ឆ្នាំនេះ មានអ្នកចូលរួមទិវារត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុងភ្នំពេញសរុប ៤,១១០នាក់ ក្នុងនោះមានអត្តពលិករត់ ២១គីឡូ​ម៉ែត្រ ​៦៤៧​នាក់,  រត់ ១០គីឡូម៉ែត្រ ១,៨៧០នាក់,  រត់ ៥គីឡូម៉ែត្រ ១៣៣៧នាក់ និងរត់កម្សាន្ត ២គីឡូម៉ែត្រ ២៥៦នាក់ ។ ប៉ុន្ដែបាញ់កាំភ្លើងបញ្ជាចេញដំណើរ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បាន​អញ្ជើញ​អត្តពលិកជាតិ-អន្តរជាតិ លើកដៃប្រណមដើ​ម្បីថ្វា​យ​នូវ​សព្ទ​សាធុ​ការពរ ​ក្នុង​ព្រះរា​ជ​ពិធី​បុណ្យ​ចម្រើ​នព្រះជន្ម សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរផងដែរ ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនោះដែរ លោក Thom Aenger(ថម អេងហ្គ័រ) មក​ពី​ចក្រ​ភព​អង់​គ្លេស និងអ្នកស្រី Loagars (ឡៅហ្គាស) មកពីអាល្លឺម៉ង់ បានសម្ដែងក្ដីរីករាយ ដែលបាន​ចូល​រួម​ព្រឹត្តិការណ៍ដ៏ស្រស់ស្អាត និងរៀបចំបានយ៉ាងល្អនេះ ហើយពួកគេ​បាន​តាំង​ចិត្ត​នឹង​បន្ដ​ចូល​រួម​រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅកម្ពុជាបន្ដទៀត ដូចជារត់ពាក់​កណ្ដាល​ម៉ារ៉ា​តុង​អង្គរ ​ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ដើម្បីបានស្វែងយល់បន្ថែមទៀត ពីគោលដៅ​ទេសចរណ៍​នៅកម្ពុជា។

សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាល ក៏​ដូចជា​ក្រសួង​ព្រះបរម​រាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ ត្រូវបាន​រៀបចំ​រៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗមួយចំនួន ពិសេសដើម្បី​អបអរ​សាទរ​ព្រះរាជ​ពិធី​បុណ្យច​ម្រើន​ព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងផ្សព្វផ្សាយពីក្រុងភ្នំពេញ ។ ម្យ៉ាងក៏ដើម្បីចូលរួមការងារសប្បុរសធម៌ផងដែរ ដោយថវិកាទទួលបានពីការរៀបចំ គណៈកម្មការ នឹង​រៀបចំបរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា ក្រោយបញ្ចប់កម្មវិធីរៀងរាល់ឆ្នាំ ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        40
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        167
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm