ព្រឹត្តិការណ៍បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship បិទបញ្ចប់ដោយជោគជ័យ

2024/06/17 10:57:33 pm        126

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship បានបិទបញ្ចប់ដោយជោគជ័យហើយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅ​កីឡដ្ឋាន AIA Stadium ក្នុងគោលបំណង ជួយដល់កុមារក្រីក្រ ដែលគ្មានលទ្ធភាព ផ្ដល់​ឲ្យ​ពួក​គាត់​ចូលរួមលេងបាល់ទាត់ និងបង្រៀនឲ្យពួកគាត់យល់ដឹង ពីសារសំខាន់ នៃការប្តេជ្ញាចិត្ត ការធ្វើ​ការងា​រ​ជាក្រុម ប្រឹងប្រែងជំនះ ឧបសគ្គ ក្នុងជីវិតរបស់ពួកគេប្រចាំថ្ងៃ។

ក្រោយការបិទបញ្ចប់ លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា លោក​ស្រីពិតជា សប្បាយចិត្តយ៉ាងខ្លាំង ដោយបានមើលឃើញ សកម្មភាពក្លាហ៊ាន របស់​កីឡាករ-កីឡាការិនីវ័យក្មេង ដែលចូលរួមលេងកីឡា ។លោកស្រីបានបន្តថា ឆ្លង​កាត់​ការ​ប្រកួត​បាល់​ទាត់​នេះផងដែរ ពិតជាបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជន ជាច្រើននាក់ក្នុង​ការ​ជួយ​ពួក​គេ​រៀន​សូត្រ ជំនាញបាល់ទាត់ ថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការ​ធ្វើ​ការងារ​ជាក្រុម និងភាពធន់ទ្រាំ តាមរយៈការប្រកួតនេះផងដែរ។ប្រធានអង្គការរូបនេះ បាន​អំពាវ​នាវ ដល់ម្ចាស់ឧបត្ថម្ភ និងសប្បុរសជននានា ជួយគាំទ្រដល់ការប្រកួតបាល់ទាត់ វិលជុំកុមារ និង​យុវជន បន្ថែមផង ព្រោះអង្គការផ្កាយសមុទ្រមានគោលបំណងពង្រីកវិសាលភាពរបស់ខ្លួន ទៅ​ដល់​ខេត្តឆ្ងាយៗបន្តទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអង្គការ ផ្កាយ​សមុទ្រ (ISF) ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែង ដោយក្រុមហ៊ុន AIA Cambodia ក្នុង​គោល​បំណង​ផ្តល់ឱកាស ក្នុងការប្រកួតប្រជែង ក្នុងវិស័យកីឡាបាល់ទាត់ ទៅដល់កុមារ និង យុវជន​ទូទាំងប្រទេសក៏ដូចជាជួយលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសហគមន៍ ។ គួរ​រំលឹក​ផង​ដែលថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA – ISF Grand Championship មាន​កីឡាករ​កីឡាការនី​ចូលរួមសរុបចំនួន ១៩២នាក់ មកពី ១៦ក្រុម រួមមានភ្នំពេញ ក្រុងកំពត និង​ខេត្ត​បន្ទាយមានជ័យ ដោយប្រកួតទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និងកុមារីអាយុក្រោម ១០ឆ្នាំ, ១៤ឆ្នាំ, ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំផងដែរ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm