ភ្នំពេញ ៖ ជនសង្ស័យ ១៣នាក់ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា ត្រូវបាន នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញសមត្ថកិច្ច ការិយាល័យ ជំនាញ និង នគរបាលនៃអធិកាដ្ឋានខណ្ឌទាំង១៤បានយកចិត្តទុកដាក់បង្ក្រាបបានក្រុមក្មងទំនើង និងជនសង្ស័យប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់ ហើយ ត្រូវបានបង្ហាញមុខជាសាធារណះនោះពេលនេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ១៣នាក់ ក្នុងនោះម្នាក់ករណីឃាតកម្មសម្លាប់ក្មេងប្រុស អាយុ ៤ខែ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែក ១២នាក់ទៀត គឺជាក្រុមក្មេងទំនើងដែលតែងតែជិះម៉ូតូដេញកាប់ចាក់គ្នាបង្កភាពអាណាធិបតេយ្យ នៅក្នុងរាជធានីភ្នំពេញ ក្មុងនោះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបឃាត់ខ្លួន ៦នាក់ និង ៦នាក់ទៀត បង្ក្រាបបានដោយនគរបាលខណ្ឌពោធិ៍សែនជ័យ ។
ចំពោះជនសង្ស័យទាំង ១៣ នាក់សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ តារាវុទ្ធី , រូបភាព ម៉ឺន កុម្ភៈ










