មកដឹងពីប្រភេទសេវានៅច្រកចេញចូលតែមួយ លទ្ធផលនៃការបម្រើ និងចំណូលរកបាន

2024/06/17 11:10:17 pm        177

ភ្នំពេញ ៖ បច្ចុប្បន្ន ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ កំពុងដំណើរការផ្តល់សេវា ប្រជាពលរដ្ឋប្រមាណជាង៣០០សេវា លើវិស័យជំនាញចំនួន១៧ រួមមាន៖ ១.វិស័យជូនទេសចរណ៍ ២. វិស័យវប្បធម៌ ៣. វិស័យពាណិជ្ជកម្ម ៤. វិស័យសាធារណការ ៥. វិស័យឧស្សាហកម្ម ៦. វិស័យសំណង់ ៧. វិស័យកសិកម្ម ៨. វិស័យសុខាភិបាល ៩. វិស័យអប់រំ ១០. វិស័យ រ៉ែនិងថាមពល ១១. វិស័យបរិស្ថាន ១២) វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ១៣. វិស័យធម្មការនិងសាសនា ១៤.ការងារអត្រានុកូលដ្ឋាន ១៥. ការងារនីត្យានុកូលកម្ម ១៦.ការងាររដ្ឋបាល និង១៧.ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី។ នេះបើតាមឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ។

ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពីការអនុវត្តយន្តការច្រកចេញចូលតែមួយ រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ដំណាច់ឆ្នាំ២០២៣ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន១៥.០៧៣.២០៨ សេវា និងទទួលបានចំណូលសរុបចំនួន ១៥៩.៣៩៧.៥៥០.៧៦០ រៀល ស្មើនឹង ៣៩.៨៤៩.៣៨៧,៦៩ ដុល្លារអាម៉េរិក។

ចំពោះសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៩ខែ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤) ការិយាល័យច្រកចេញ ចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ២.៤២១.៨៩៦សេវា និង ទទួលបានចំណូល ៨.០៨៧.៥៧៦.០៣៤រៀល ស្មើនឹង ២.០២១.៨៩៤ដុល្លារអាម៉េរិកក្នុងនោះ វិស័យដែលបានផ្តល់សេវា និងទទួលបានចំណូលច្រើនជាងគេ គឺវិស័យសុរិយោដី និងវិស័យដែលផ្តល់សេវា និងទទួលបានចំណូលបានតិចជាងគេ គឺវិស័យពាណិជ្ជកម្ម។ នេះបើតាមឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ។

ដោយឡែក ចំពោះយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ផ្អែកតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីណែនាំលេខ០១៨ សណន ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ហើយអគ្គនាយកដ្ឋានរដ្ឋបាលក៏បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំនេះជូនរដ្ឋបាល រាជធានី ខេត្ត ដើម្បីគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការរៀបចំដាក់ឱ្យអនុវត្តយន្តការច្រកចេញ ចូលតែមួយនៅគ្រប់ឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានមុនដំណាច់ឆ្នាំ២០២២។ បច្ចុប្បន្ន មានសេវាសរុបចំនួន២៣ ដែលកំពុងអនុវត្តតាមយន្តការនេះ។

សូមបញ្ជាក់ថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានាដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅនីតិកាលថ្មីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាសេនាធិការ កាន់តែបង្កើនការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យ គោលនយោបាយវិមជ្ឈការ និងវិសហការ រួមទាំងយន្តការច្រកចេញចូលតែមួយ ភាពរីកចម្រើនប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm