នាយករដ្ឋអូស្ត្រាលី និងនាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាគ្នា «ដោយស្មោះត្រង់»

2024/06/17 11:42:43 pm        83

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានជួបគ្នា នៅថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ នៅក្នុងដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសនេះរបស់នាយករដ្ឋមន្ត្រីចិន ក្នុងរយៈពេល ២ឆ្នាំ ដោយទំនាក់ទំនងពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់ និងបញ្ហារបស់អ្នកនិពន្ធសញ្ជាតិអូស្ត្រាលីដែលជាប់ពន្ធនាគារ ស្ថិតរបៀបវារៈរបស់ប្រទេសម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Li ដែលជាមន្ត្រីជាន់ខ្ពស់របស់ចិនបន្ទាប់ពីប្រធានាធិបតី លោក Xi Jinping បង្ហាញពីស្ថិរភាពក្នុងទំនាក់ទំនង រវាងសម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក និងប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក បន្ទាប់ពីមាននូវរយៈពេលតានតឹង ដែលបានឃើញថា ទីក្រុងប៉េកាំងបានរារាំងការនាំចេញរបស់អូស្ត្រាលីដែលទំហំទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារ និងជម្លោះ ជុំវិញការការប្រឈមមុខដាក់គ្នាផ្នែកការពារជាតិ។

នៅក្នុងសុន្ទរកថាបើករបស់លោក លោក Albanese បាននិយាយថា៖ «យើងស្វាគមន៍ចំពោះការបន្តស្ថិរភាព និងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីរបស់យើង។ ការសន្ទនានេះបានអនុញ្ញាតឲ្យយើងបង្កើតការយល់ដឹងកាន់តែស៊ីជម្រៅ អំពីផលប្រយោជន៍របស់យើងរៀងខ្លួន»។

លោកបានបន្តថា ប្រទេសអូស្ត្រាលី និងចិន មានសេដ្ឋកិច្ចបំពេញបន្ថែម និងផលប្រយោជន៍រួម ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ លោក Albanese បានបន្ថែមថា៖ «យើងក៏មានភាពខុសគ្នារបស់ពួកយើងផងដែរ។ នោះហើយជាមូលហេតុដែលការសន្ទនាដោយស្មោះត្រង់ មានសារៈសំខាន់។ សម្រាប់ប្រទេសអូស្ត្រាលី យើងតស៊ូមតិយ៉ាងខ្ជាប់ខ្ជួននូវសារៈសំខាន់នៃតំបន់ និងពិភពលោកដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព ដែលប្រទេសនានាគោរពអធិបតេយ្យភាព និងគោរពតាមច្បាប់អន្តរជាតិ»។

សម្រាប់លោក Li បន្ទាប់ពីកិច្ចប្រជុំ នាយករដ្ឋមន្ត្រីចិនរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ជំនួបនៃមេដឹកនាំទាំង២ នេះ ត្រូវបានធ្វើឡើង «ប្រកបដោយភាពស្មោះត្រង់ ប្រកបដោយភាពស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ហើយបានឈានដល់ការឯកភាពគ្នាលើបញ្ហាជាច្រើន»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm