អាល្លឺម៉ង់ មើលឃើញការកើនឡើងនៃជនអន្តោប្រវេសន៍មកដល់តាមរយៈផ្លូវបេឡារុស ក្នុងឆ្នាំនេះ

2024/06/18 01:50:13 am        47

ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ នគរបាលសហព័ន្ធអាល្លឺម៉ង់ បានចុះឈ្មោះជនអន្តោប្រវេសន៍ចំនួន ២. ២១៥ នាក់ ដែលមកដល់ដោយមធ្យោបាយមិនទៀងទាត់ ដោយប្រើអ្វីដែលគេហៅថា«ផ្លូវបេឡារុស»។

ជនអន្តោប្រវេសន៍ ត្រូវបានគេចាប់បាននៅព្រំដែនអាល្លឺម៉ង់ជាមួយប៉ូឡូញ និងសាធារណរដ្ឋឆេក។ ចំនួនរបស់ពួកគេ បានកើនឡើងជាលំដាប់ ក្នុងរយៈពេលនៃឆ្នាំនេះ។ ខណៈពេលដែលមានការស្ទាក់ចាប់ត្រឹមតែ ២៦ដង ក្នុងខែមករា និង ២៥ដងក្នុងខែកុម្ភៈ តួលេខ បានកើនឡើងដល់ ៤១២នាក់ នៅក្នុងខែមីនា, ៨៦១នាក់ នៅក្នុងខែមេសា និង ៨៩១ នៅក្នុងខែឧសភា។

ប៉ុន្តែចំនួននេះ គឺនៅទាបជាងឆ្នាំមុនគួរឲ្យកត់សម្គាល់។ នៅចុងខែឧសភាឆ្នាំ ២០២៣ នគរបាល បានកត់ត្រាជនអន្តោប្រវេសន៍ប្រហែល ៦.000នាក់ ដែលគ្មានការអនុញ្ញាត ចូលតាមរយៈផ្លូវបេឡារុស។

ចាប់តាំងពីឆ្នាំ ២០២១ សហភាពអឺរ៉ុប បានចោទប្រកាន់ប្រទេសបេឡារុសថា មានចេតនាសម្របសម្រួលការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ ពីបណ្តាប្រទេសដែលមានវិបត្តិ ជាពិសេសនៅមជ្ឈិមបូព៌ា ដោយផ្តល់ឲ្យពួកគេនូវទិដ្ឋាការ និងជំនួយផ្នែកដឹកជញ្ជូន។

បន្ទាប់ពីការទាក់ទាញជនអន្តោប្រវេសន៍ទៅប្រទេសបេឡារុស ពួកគេត្រូវបានបញ្ជូនបន្តទៅកាន់ប្រទេសសហភាពអឺរ៉ុប ដូចជាប្រទេសប៉ូឡូញ។ ទីក្រុងប្រ៊ុចសែល និយាយថា នេះគឺជាការប៉ុនប៉ង ដើម្បីធ្វើឲ្យ មានអស្ថិរភាពប្លុកប្រទេសចំនួន ២៧ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើបេឡារុស ជុំវិញការបង្រ្កាបលើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការពាក់ព័ន្ធរបស់ប្រទេសនេះ ក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm