វិមានក្រឹមឡាំង៖សន្និសីទនៅប្រទេសស្វ៊ីស បានបង្ហាញពីភាពឥតប្រយោជន៍នៃកិច្ចចរចា ដោយគ្មានរុស្ស៊ីចូលរួម

2024/06/18 01:56:05 am        151

វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា សន្និសីទដែលរៀបចំដោយប្រទេសស្វ៊ីសស្តីពីសង្គ្រាមអ៊ុយក្រែន បានផ្តល់លទ្ធផលមិនច្បាស់លាស់ និងបង្ហាញពីភាពឥតប្រយោជន៍នៃការរៀបចំកិច្ចចរចា ដោយគ្មានរុស្ស៊ីចូលរួម។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា លទ្ធផលនៃកិច្ចប្រជុំ គឺ «ជិតឈានដល់ចំណុចសូន្យ»។

លោក Peskov បាននិយាយថា ប្រទេសរុស្ស៊ី នៅតែបើកចំហសម្រាប់ការសន្ទនាជាមួយប្រទេសទាំងអស់ដែលមានបំណងដឹកនាំការចរចា ហើយនឹងបន្តបង្ហាញពីជំហររបស់ខ្លួន ទៅកាន់ប្រទេសទាំងអស់នេះ។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ីមានឆន្ទៈក្នុងការបញ្ចប់សង្រ្គាម ប៉ុន្តែលោក បានកំណត់លក្ខខណ្ឌសម្រាប់អ៊ុយក្រែន គឺការលះបង់មហិច្ឆិតាចូលជាសមាជិករបស់អង្គការណាតូ និងការដកកងទ័ពចេញពីតំបន់ចំនួន៤ ដែលរុស្ស៊ីបានទាមទារ ដោយទីក្រុងគីវ បានចាត់ទុកថា ស្មើនឹងការចុះចាញ់ទាំងស្រុង។

នៅឯកិច្ចប្រជុំកំពូលកាលពីចុងសប្តាហ៍ នៅប្រទេសស្វ៊ីស ប្រទេសមហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ បានរិះគន់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែមិនបានសម្រេចក្នុងការបញ្ចុះបញ្ចូលរដ្ឋមិនចូលបក្សសម្ព័ន្ធធំៗ ឲ្យចូលរួមក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយគ្មានប្រទេសណាមួយ ចេញមុខធ្វើជាម្ចាស់ផ្ទះវគ្គបន្តនោះទេ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm