យប់មិញមនុស្ស៨នាក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ និងជាង ២៥០០នាក់ទៀតរងការពិន័យ

2021/08/17 05:58:58 pm        579

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចុះអនុវត្តបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សចំនួន ៨នាក់ និងបានបញ្ជូន​ទៅកាន់​តុលារការចាត់ការតាមនីតិវិធីច្បាប់ ខណៈមនុស្សចំនួនជាង ២៥០០នាក់ផ្សេងទៀត បានធ្វើការអប់រំ និងពិន័យ ។

ក្នុងសេចក្តីជូនដំណឹងស្តីពី លទ្ធផលអនុវត្តនូវវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការ​សុខាភិបាល និងវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ការអនុវត្តវិធានការច្បាប់ កាលពីយប់ថ្ងៃទី១៦ ខែសីហា បានចំនួន ១ ១៩៦ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ២ ៥៤០នាក់ ធ្វើការអប់រំ និងពិន័យជាប្រាក់បានចំនួន ១៤ ២០០ ០០០រៀល រួមទាំងឃាត់រថយន្តចំនួន ១ ១៦៦គ្រឿង ។

គួរបញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់បំរាមគោចរចំនួន ១៤ថ្ងៃបន្ថែមទៀត ចាប់ពីទី១៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី ។

ទន្ទឹមនឹងការដាក់បំរាមគោចរ នៅរាធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កាលពីថ្ងៃទី១៦ ខែសីហា ក្រសួងសុខាភិបាល ក៏បានជូនដំនឹងពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាត្វព្វកិច្ច​រក្សាគម្លាតសុវត្ថិភាព ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ ។

សេចក្តីជូនដំណឹងបន្តថា ដោយខេត្តទាំងអស់នេះ ត្រូវបានកំណត់ជាភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាល​ដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដោយអនុវត្តចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំនឹងជាថ្មី ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        84
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm